ឃាត់ខ្លួនយុវជនម្នាក់ ករណីរំលោភលើទំនុកចិត្ត ដោយបានបង្កើតឯកសារប្រាក់កម្ចីសិប្បនិម្មិត ដកប្រាក់ក្រុមហ៊ុន ២៥លានរៀល
ខេត្តកំពង់ស្ពឺ ៖ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មាំ សុខនាង អាយុ២២ឆ្នាំ រស់នៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរបុគ្គលិកក្រុមហ៊ុនឥនទានKEP តាមបណ្តឹងពីតំណាងក្រុម ជាប់ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ដែលបានបង្កើតឯកសារប្រាក់កម្ចីសិប្បនិម្មិត ដើម្បីបានដកប្រាក់របស់ក្រុមហ៊ុនចំនួន ២៥.០០០.០០០រៀល។
ក្រោយពេលធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានប្រព្រឹត្ត និងបង្កើតឯកសារកម្ចីប្រាក់សិប្បនិមិ្មត ដើម្បីដកយកប្រាក់ ទៅព្យាបាលឪពុកមានជំងឺនៅមន្ទីរពេទ្យពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការបន្តនីតិវិធី៕