ទីបំផុត​​ឧទ្ធម្ភាគចក្រ​ដែលបាត់​​​កាលពីជាង​កន្លះខែមុន​នោះ ​បានរកឃើញ​ហើយ

ភ្នំពេញ ៖ យោងតាមការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការពារ​ជាតិនៅរសៀល​ថ្ងៃទី​២៩ កក្កដា ២០២៤ បានឱ្យដឹងថា ឧទ្ធម្ភាគ​ចក្រ​ដែល​បាន​បាត់​ដំណឹង​កាលពីថ្ងៃទី១២ កក្កដា ២០២៤ បានរកឃើញ​ហើយ នៅលើ​ខ្នង​ភ្នំ​យ៉ាវ​យ៉ៃ នៃជួរ​ភ្នំ​ក្រវាញ​ស្ថិតនៅក្នុងស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

យ៉ាងណា​ក្ដី អ្នកនាំពាក្យក្រសួងការពារ​ជាតិនៅមិនទាន់បាន​បញ្ជា​ក់​ស្ថានភាពឧទ្ធម្ភាគចក្រ និងមនុស្ស​ពីរ​នាក់​ដែលបាត់ជាមួយ​គ្នានោះដែរ ដោយ​ពេល​នេះ ក្រុមការងារ​កំពុងធ្វើការ​លើការ​រកបំណែកឧទ្ធម្ភាគចក្រ​​ដែលបានធ្លាក់​នៅលើ​ខ្នង​ភ្នំមួយនោះ ៕

អត្ថបទដែលជាប់ទាក់ទង