នៅពេលទ្រង់គ្រងរ៉ូបនេះហើយ មហាជននិងអ្នកគាំទ្របាននាំគ្នាបញ្ចេញមតិថាព្រះនាងពិតជាមានសម្រស់ស្រស់ស្អាតបែបថ្លៃថ្នូរ

កម្ពុជា៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ជារឿយៗ ព្រះនាងតូច ជេនណា តែងតែចេញមកបង្ហាញព្រះរាជវត្តមាននៅតាមកម្មវិធីនានា ក្នុងនាមជាអ្នកសិល្បៈមួយអង្គ ដែលក្រៅពីព្រះនាងអាចច្រៀងបានយ៉ាងពីរោះហើយ ព្រះនាងក៏មានទេពកោសល្យជាច្រើនដូចជារាំ និងថតម៉ូតផងដែរ។

ថ្មីៗនេះ ព្រះនាងបានចូលរួមថតម៉ូតជាមួយនឹងម៉ាកយីហោក្នុងស្រុកមួយ ជាមួយនឹងរ៉ូបពណ៌សដៃខ្លីយ៉ាងគួរឲ្យស្រលាញ់ សម្រុងត្រឹមពាក់កណ្ដាលភ្លៅ និងមានផ្កាកុលាបមួយកញ្ចុំតូចនៅលើទ្រូង គូជាមួយនឹងស្រោមដៃពណ៌ផ្កាឈូកស្រាល វែងដល់កំភួនដៃ។

ក្រៅពីនេះព្រះនាងក៏បានផាត់មុខស្រាលៗ ព្រមជាមួយការតុបតែងសក់បែបមូររួញចងឡើង និងទម្លាក់សក់ខាងមុខវែកសងខាង បង្ហាញទម្រង់មុខពងក្រពើដ៏ស្រស់ស្អាត។ នៅពេលទ្រង់គ្រងរ៉ូបនេះហើយ មហាជននិងអ្នកគាំទ្របាននាំគ្នាបញ្ចេញមតិថាព្រះនាងពិតជាមានសម្រស់ស្រស់ស្អាតបែបថ្លៃថ្នូរ មិនថាមើលពីជ្រុងណាក៏ជះរស្មីខ្ពង់ខ្ពស់ ឧត្ដុងឧត្ដម និងគួរឲ្យស្រលាញ់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង