ឯកឧត្តម គួច ចំរើន បានផ្លាស់ប្ដូរតួនាទី និង ការងារ ៦ កន្លែង រយៈពេល ១០ ឆ្នាំ ពោរពេញដោយសមត្ថភាព និង ត្រូវប្រជាពលរដ្ឋគោរពស្រឡាញ់ជាខ្លាំង

នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ ឯកឧត្តម គួច ចំរើន បានចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលថ្មី តាមព្រះរាជក្រឹត្យផ្ទេរ និង តែងតាំងមុខតំណែង ដែលចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ បន្ទាប់ពីបញ្ចប់ភារកិច្ចជាអភិបាលខេត្តព្រះសីហនុ រយៈពេល ៥ ឆ្នាំ។

ឯកឧត្តម គួច ចំរើន គឺជាអភិបាលខេត្តពោរពេញដោយសមត្ថភាព និង ត្រូវប្រជាពលរដ្ឋគោរពស្រឡាញ់ជាខ្លាំង ដោយក្នុងអំឡុងពេលដែលឯកឧត្តមទទួលភារកិច្ចជាអភិបាលខេត្តព្រះសីហនុ ៥ ឆ្នាំមកនេះ ខេត្តមួយនេះបានផ្លាស់ប្ដូរមុខមាត់ថ្មី មានសណ្ដាប់ធ្នាប់ មានការអភិវឌ្ឍន៍ និង បន្សល់ស្នាដៃថ្មីៗជាច្រើន ដែលទាក់ទាញដល់ភ្ញៀវទេសចរឱ្យចូលទៅកម្សាន្តច្រើនណែនណាន់តាន់តាប់។

ដោយឡែក បើងាកទៅមើលជីវប្រវត្តិការងារខ្លះៗរបស់ឯកឧត្តម គួច ចំរើន ក្នុងរយៈពេល ១០ ឆ្នាំវិញ ឯកឧត្តមបានផ្លាស់ប្ដូរតួនាទី និង កន្លែងការងារដល់ទៅ ៦ កន្លែងដូចខាងក្រោម ៖

– នៅខែកក្កដា ឆ្នាំ ២០០៤ ជាអភិបាលខណ្ឌមានជ័យ កាន់តំណែងរហូតដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៤។

– នៅខែឧសភា ឆ្នាំ ២០១៤ ជាអភិបាលខណ្ឌដូនពេញ កាន់តំណែងរហូតដល់ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១៦។

– នៅខែធ្នូ ឆ្នាំ ២០១៦ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ កាន់តំណែងរហូតដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៧។

– នៅខែមិថុនា ឆ្នាំ ២០១៧ ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កាន់តំណែងរហូតដល់ខែមិថុនា ឆ្នាំ ២០១៩។

– នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៩ ជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រហូតដល់ថ្ងៃទី ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ មានព្រះរាជក្រឹត្យតែងតាំង ត្រាស់បង្គប់ឱ្យផ្ទេរ និង តែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។

– នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ ចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលជាផ្លូវការ៕

អត្ថបទដែលជាប់ទាក់ទង