សមត្ថកិច្ចថៃ រកឃើញថ្នាំញៀ./នមានរូបរាងដូចតុក្កតា Labubu ពេលចុះបង្រ្កាបហាង KTV
តាមសារព័ត៌មានរបស់ថៃបានឱ្យដឹងថា កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ ខាងអាជ្ញាធរថៃ បានចុះទៅបង្រ្កាបហាងខារ៉ាអូខេមួយកន្លែងនាខេត្តឈៀងរ៉ៃ ស្រាប់តែបានប្រទះគ្រឿងញៀនរូបរាងប្លែកមួយចំនួន ដែលមានជារូបតុក្កតា Labubu ជាតុក្កតាដែលកំពុងតែពេញនិយមនៅបច្ចុប្បន្ននេះ។
តាមព័ត៌មានបានឱ្យដឹងថា អាជ្ញាធរបានចុះទៅបង្រ្កាបខារ៉ាអូខេខាងលើ ហើយបានឃើញថាមានក្មេងអាយុក្រោម ១៨ ឆ្នាំកំពុងតែធ្វើការនៅទីនោះ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលនោះ គឺអាជ្ញាធរបានប្រទះឃើញថ្នាំញៀន ដែលមានគ្រាប់រាងជាតុក្កតា Labubu យ៉ាងចម្លែកទៀតផង។
យ៉ាងណាមិញ ក្នុងនោះ ថ្នាំញៀនខាងលើត្រូវបានរឹបអូសមកត្រួតពិនិត្យ ដោយអាជ្ញាធរបានឱ្យដឹងថាខ្លួនមិនដែលឃើញមានគ្រាប់ថ្នាំរូបរាងដូច្នេះពីមុនមកឡើយ ប៉ុន្តែក្រោយពីត្រួតពិនិត្យថ្នាំញៀនប្រភេទនេះ មិនមានអ្វីខុសពីថ្នាំញៀនទូទៅឡើយ វាគ្រាន់តែខុសរូបរាងគ្នាប៉ុណ្ណោះ៕