នគរបាលស្រុកបាណន់ឃាត់ខ្លួនបុរសម្នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសអនុវត្តទោសតាមផ្លួវច្បាប់

នៅថ្ងៃព្រហស្បតិ៍ ១២កេីត ខែ អស្សុជ ឆ្នាំ ថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹ ងថ្ងៃទី២៦ខែតុលាឆ្នាំ២០២៣ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្ម សេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាល ខេត្តបា ត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹ ម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាល ព្រហ្មទ័ណ្ឌ លោកវរសេ នី យ៍ទោ សំ វីវះ អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើ ទាលធ្វេី ការឃាត់ខ្លួនជនសង័្ស យចំនួន០១នាក់ឈ្មោះ ឡុក ឡង់ឌី ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិបបុះ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបងពាក់ព័ន្ធករណីហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រើកាំ-បិ-ត កា-ប់ទៅលើជន រងគ្រោះឈ្មោះសេង ជឿត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិបបុះ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង និងដកហូតបានកាំ-បិ-តច្នៃចំនួន០១និង នាំមកកាន់អធិការ ដ្ឋាននគរបាលស្រុក។

មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី២៥ខែតុលាឆ្នា២០២៣ជនសង័្សយបានធ្វេីសក ម្មភាពយកកាំ-បិ-ត កា-ប់ទៅលើជនរងគ្រោះខាងលេីបណ្តាលឱ្យរងរបួ ស នៅប្រអប់ជេីងខាងឆ្វេង បន្ទាប់ពីជនសង័្សយបង្កទំនាស់ពាក្យសំដីជា មួយគ្នាបន្តិចមក។

ក្រោយកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាល និងផ្តេីមធ្វេីការស្រាវជ្រាវស៊េីបអង្កេតរហូតឃាត់ខ្លួនតែម្តង។

ពេលនេះនគរបាលស្រុករៀបចំសំ ណុំរឿងបញ្ជូនមកការិយាល័យជំ នាញអនុវត្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង