នៅពេលតុបតែងខ្លួនក្នុងឈុតបែបប្រពៃណី ល្អហួស កាន់តែមានភាពស្រស់ស្អាត យ៉ាងសមសួន
កម្សាន្ត៖ មិនត្រឹមតែជាបវរកញ្ញាវ័យក្មេង ដែលបានបង្ហាញសមត្ថភាពដណ្ដើមយកមកុដ នៅលើឆាកអន្តរជាតិនោះទេ តែ ល្អហួស ក៏បានធ្វើឲ្យហ្វេនៗជាច្រើនកាន់តែពេញចិត្តទៅលើ សមត្ថភាពផ្សេងៗទៀត នៅក្នុងវិស័យសិល្បៈដូចជាច្រៀងរាំ ជាដើម។
ដោយឡែក ក្រៅពីនេះ ល្អហួស ក៏បានបង្ហាញពីស្ទាយ៍តុបតែងខ្លួនដ៏ស្រស់ស្អាត រាល់ពេលបង្ហាញនៅលើបណ្ដាញសង្គម ជាពិសេស ស្ទាយ៍ថ្មីមួយជាមួយនឹងឈុតប្រពៃណី ជាមួយនឹងភាពស្រស់ស្អាតនៃសម្រស់ បែបទន់ភ្លន់ទៀតផង។
ជាមួយគ្នានេះដែរ ក្រោយពីបានឃើញបែបនេះហើយ ហ្វេនៗជាច្រើន ក៏បានបង្ហាញពីការពេញចិត្ត និងសរសើរទៅលើភាពសម្រស់ និងការតុបតែងខ្លួនយ៉ាងស័ក្តិសមរបស់ បវរកញ្ញាវ័យក្មេងរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖