អាជ្ញាធរជាតិអប្សរា បានសម្រេចបេីកទូលាយរឿងថតរូបភាព និងសម្លៀកបំពាក់ប្រពៃណីទាំងជាតិ និងអន្តរជាតិ ពុំតម្រូវឱ្យបង់ប្រាក់!
អាជ្ញាធរជាតិអប្សរា សូមជម្រាបជូន សាធារណជនជាតិ និងអន្តរជាតិ ព្រមទាំងប្រតិបត្តិករនានាអំពីសេចក្តីសម្រេចនូវការកែសម្រួលថ្មីដែលពាក់ព័ន្ធនឹង សេវាសាធារណៈផ្លូវការក្នុងរមណីយដ្ឋានអង្គរ ដូចខាងក្រោម៖
១.ការថតផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្តាញព័ត៌មានសង្គម (Facebook, Youtube, Tik Tok……elc.) (ពុំចាំបាច់ដាក់ពាក្យស្នើសុំ)
-ចៀសវាងការថតរូបអាសអាភាស និងសកម្មភាពប៉ះពាល់តម្លៃសីលធម៌ និងវប្បធម៌ នៅគ្រប់ផ្នែកទាំងអស់នៃសេវាទូទៅ។
២. ការថតរូបក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ចងក្រង ជាអនុស្សាវរីយ៍ផ្ទាល់ខ្លួនទាំងជាតិ និងអន្តរជាតិ ដោយពុំប្រើប្រាស់ឧបករណ៍ ដ្រូន។ (ពុំចាំបាច់ដាក់ពាក្យស្នើសុំ )
-អនុញ្ញាតទាំងសម្លៀកបំពាក់ជាតិ ឬ អន្តរជាតិ។
-សម្លៀកបំពាក់ដែលមានលក្ខណៈ ប្រពៃណីត្រូវបានលើកទឹកចិត្តឱ្យប្រើ ប្រាស់សម្អាងការ ដែលទទួលស្គាល់ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department
សេចក្តីជូនដំណឹង