នៅប៉ោយប៉ែត មានភ្លៀងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំបង្គោលភ្លើងប្រមាណ ១៦ បង្គោលមកលើផ្លូវ

នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ នេះ អភិបាលក្រុងប៉ោយប៉ែត ឯកឧត្តម គាត ហ៊ុល បានបង្ហាញទិដ្ឋភាព ព្រមទាំងបញ្ជាក់ពីករណីដួលរលំបង្គោលភ្លើងប្រមាណ ១៦ បង្គោល ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមរយៈគណនីអភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកនេះ ឯកឧត្តម និង ក្រុមការងារ បានចុះពិនិត្យស្ថានភាពភ្លៀង និង ខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ ដែលបណ្ដាលឱ្យដួលរលំបង្គោលភ្លើងប្រមាណ ១៦ បង្គោល លើបណ្តោយផ្លូវជាតិ ៥៨ ចំណុចភូមិអូនាង និង ព្រៃគប់ សង្កាត់អូរឫស្សី។

អាស្រ័យហេតុនេះ ស្ថិតក្នុងរដូវវស្សា ជារដូវដែលមានស្ថានភាពភ្លៀងធ្លាក់ និង ខ្យល់កន្ត្រាក់ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ចៀសវាងជួបឧបទ្ទវហេតុណាមួយកើតឡើងនឹកស្មានមិនដល់៕

ប្រភព ៖ Keat Hol/គាត ហ៊ុល

អត្ថបទដែលជាប់ទាក់ទង