តារាចម្រៀងស្រី ពេជ្រ សោភា បានបង្ហាញសម្រស់ ក្នុងឈុតរ៉ូបឆើតឆាយ ស្ទាយ៍សក់ពណ៌ទង់ដែង ពោរពេញដោយភាពលេចធ្លោ
កម្សាន្ត៖ ក្រឡេកមកមើលពីសម្រស់បច្ចុប្បន្នរបស់ តារាចម្រៀងស្រី ពេជ្រ សោភា កាន់តែមានភាពលេចធ្លោ នៅពេលដែលរូបនាង តែងតែចេញមកបង្ហាញពីស្ទាយ៍តុបតែងខ្លួនស្អាតៗ បែបទាន់សម័យ ដ៏គួរឲ្យចាប់អារម្មណ៍។
ជាក់ស្ដែង កាលពីថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ បានចេញមកបង្ហាញរូបភាពមួយចំនួន នៅលើបណ្ដាញសង្គម ដោយបានបង្ហាញពីការតុបតែងខ្លួន ដ៏ទាក់ទាញ ជាមួយនឹងឈុតរ៉ូបយ៉ាងឆើតឆាយ តែងស្ទាយ៍សក់ពណ៌ទង់ដែង បង្ហាញពីសម្រស់ដ៏ស្រស់ស្អាត មានមន្តស្នេហ៍។
ជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រជាច្រើន បានចូលមកសរសើរ បង្ហាញពីការពេញចិត្ត ក្រោយពីបានឃើញពីភាពទាក់ទាញរបស់ តារាចម្រៀងស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖