ក្រសួងសុខាភិបាល ណែនាំនូវវិធានការមួយចំនួន ដើម្បីជៀសវាងពីការផ្សិតពុល
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នេះ បានណែនាំនូវវិធានការមួយចំនួន ដើម្បីជៀសវាងពីការផ្សិតពុល ដែលអាចគ្រោះថ្នាក់ដល់ជីវិត។ ការណែនាំនេះ គឺបន្ទាប់ពីនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ មានករណីពុលផ្សិតចំនួន ១៧នាក់ (ស្រី៤នាក់) ដោយមានរោគសញ្ញា ចុកពោះ រាក ក្អួត នៅភូមិឡុំ ឃុំប៉ក់ញែ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បន្ទាប់ពីបរិភោគផ្សិត ដោយត្រូវបាននឹងកំពុងទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ៕