ផេន ខេក បង្ហាញរូបភាពនៃសកម្មភាពដែលនាងត្រូវបានគូស្នេហ៍ថ្មី Surprise ចិញ្ចៀនយ៉ាងរំភើប ហាក់កំពុងសុំនាងរៀបការអ៊ីចឹង

ចំពោះរឿងរ៉ាវស្នេហារបស់តារាភេទទី ៣ ផេន ខេក មហាជនបានជ្រាបហើយ ក្រោយពីបែកស្នេហ៍ចាស់ពីអតីតស្វាមីជិត ២ ឆ្នាំ មកដល់ចុងឆ្នាំ ២០២៣ កន្លងទៅ កញ្ញា ផេន ខេក ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មី ខណៈ ផេន ខេក បានបើកបង្ហាញមុខគូស្នេហ៍ថ្មីដែលជាបុរសសង្ហាម្នាក់យ៉ាងភ្ញាក់ផ្អើល។

គិតមកដល់ពេលនេះ ទំនាក់ទំនងស្នេហាថ្មីរបស់តារាភេទទី ៣ រូបនេះ និង គូស្នេហ៍រូបសង្ហា បានបើកបង្ហាញជាសាធារណៈចាប់ដៃគ្នាសាងស្នេហ៍យ៉ាងផ្អែមល្ហែម និង ស្វែងយល់ចិត្តគ្នារយៈពេលជាង ១ ឆ្នាំមកហើយ ដែលតែងឃើញស្ដែងពីជីវិតស្នេហាដ៏ល្អូកល្អិន និង មានក្ដីសុខខ្លាំងលើបណ្ដាញសង្គមហូរហែ។

ដោយឡែក ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ និង រំភើបជំនួសចំពោះគូស្នេហ៍មួយគូនេះ ក្រោយពីបានឃើញ ផេន ខេក បង្ហាញរូបភាពនៃសកម្មភាពដែលនាងត្រូវបានគូស្នេហ៍ថ្មី Surprise ចិញ្ចៀនយ៉ាងរំភើប ហាក់កំពុងសុំនាងរៀបការអ៊ីចឹង។

ក្នុងនោះ ផេន ខេក ក៏បានសរសេរសារភ្ជាប់ជាមួយរូបភាពយ៉ាងមានក្ដីសុខថា ៖ «ទោះកន្លែងនោះមើលទៅសាមញ្ញ មិនអស្ចារ្យ តែឱ្យតែអាចធ្វើឱ្យបេះដូងខ្ញុំញញឹម និង មានក្តីសុខបាន ខ្ញុំនៅកន្លែងនោះ»៕

អត្ថបទដែលជាប់ទាក់ទង