កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានបង្ក្រាបក្រុមក្មេងទំនើង ០៩នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់

ស្វាយរៀង÷ ដោយ អនុវត្តន៍តាម បទ បញ្ជា ដ៏ម៉ឺងម៉ាត់ របស់ លោក ឧត្ដមសេនីយ៍ ទោ ពេជ្រ វីរៈ ស្នង ការ នគរបាល បាល ខេត្ត ក្នុងការចូលរួមទប់ស្កាត់ក្មេងទំនើងអុកឡុកក្នុងមូលដ្ឋាន និងចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មាន សុវត្ថិភាព នៅយប់ថ្ងៃ ទី ២៤ ខែតុលា ឆ្នាំ ២០២៣  កម្លាំង អធិការ ដ្ឋាន នគរបាល ក្រុង បាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត បានចេញល្បាត ចល័ត នៅក្នុងមូលដ្ឋាន បាន ប្រទះ ឃេីញក្មេង ទំនេីងចំនួន ០២ ក្រុម កំពុងធ្វើសកម្មភាពជិះម៉ូតូដេញកាប់ គ្នា ក្នុងភូមិសាស្ត្រ ភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុងបាវិត ភ្លាម ៗ នោះ កម្លាំង អធិការ ដ្ឋាន នគរបាល ក្រុង បាវិត បាន ឃាត់ ខ្លួនក្រុមក្មេងទំនើងបានចំនួន ០៩នាក់ ប្រុស ព្រមទាំងដក ហូតវត្ថុតាងរួមមាន ម៉ូតូ ០៣គ្រឿង និងដាវ ០២ដេីម ។

បច្ចុប្បន្ន ក្រុមក្មេងទំនើង ០១នាក់ បានធ្វើកិច្ចសន្យាអប់រំ អោយវិលត្រឡប់ទៅមូលដ្ឋានវិញ ចំណែកក្មេងទំនើង ០៨នាក់ទៀត ត្រូវបានសមត្ថកិច្ចជំនាញ កសាង សំណុំ រឿង បន្តតាមនីតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង