កំពូលតារាចម្រៀង មាស សុខសោភា បានរៀបរាប់ពីពីអត្តចរិតអូន ឆលី គឺជាក្មេងឆ្លាត ថែមទាំងមានចរិតដូចកំលោះទៀតផង

កំពូលតារាចម្រៀង មាស សុខសោភា បានកសាងជីវិតគ្រួសារតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ ហើយបើគិតមកដល់ឆ្នាំ ២០២៤ នេះ អ្នកនាង និង ស្វាមីបានរួមរស់ជាប្ដីប្រពន្ធប្រកបដោយសុភមង្គលរយៈពេលជាង ១០ ឆ្នាំហើយ។

កាលពីមួយរយៈមុន កំពូលតារាចម្រៀងស្រីរូបនេះ និង ស្វាមី បានបង្ហាញមុខក្មេងប្រុសជំទង់ម្នាក់ ដែលមានរូបរាងមុខមាត់សង្ហាណាស់ ហើយប្ដីប្រពន្ធអ្នកទាំងពីរក៏បានហៅក្មេងប្រុសជំទង់រូបនោះថាជាកូនពេញៗមាត់ផងដែរ។

ដ្បិតថាមានកូនប្រុសម្នាក់រួចហើយក៏ពិតមែន ប៉ុន្ដែមើលទៅអ្នកនាង មាស សុខសោភា ពិតជាស្រឡាញ់ចូលចិត្តក្មេងណាស់ ជាក់ស្ដែងគ្រាន់តែបានជួបអូន ឆលី កូនប្រុសច្បងរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ភ្លាម តារាស្រីរូបនេះហាក់ចូលចិត្តអូន ឆលី និង បានថតរូបបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេកទៀតផង។

លើសពីនេះ អ្នកនាង មាស សុខសោភា ក៏បានរៀបរាប់ពីពីអត្តចរិតអូន ឆលី គឺជាក្មេងឆ្លាត ថែមទាំងមានចរិតដូចកំលោះទៀតផងថា ៖ «ឆលី ឆ្លាតណាស់ គ្រាន់តែ ចែភា សុំថត ហើយសុំថើប ឆាលី ១មក គាត់រៀបចំខ្លួនដូចកំលោះចឹង cute ណាស់»

Evoto
Evoto

អត្ថបទដែលជាប់ទាក់ទង