ឧទ្ធម្ភាគចក្រមួយគ្រឿងដឹកភ្ញៀវមើលកោះបាលី ហោះឡើងបាន ៥ នាទី បានទាក់ខ្សែខ្លែងធ្ល-ា/ក់យ៉ាងរ/ន្ធត់ នៅឥណ្ឌូនេស៊ី
ឧទ្ធម្ភាគចក្រដឹកភ្ញៀវមួយគ្រឿងនៅប្រទេសឥណ្ឌូនេស៊ី ហោះឡើងមិនទាន់បានប៉ុន្មាន ស្រាប់តែទៅទាក់ជាមួយខ្សែខ្លែង រហូតធ្លាក់ចុះមកក្រោម នាភូមិ Pecatu ភាគខាងត្បូងកោះបាលី តែជាសំណាងល្អ អ្នកនៅលើនោះទាំងប៉ុន្មានរួចផុតជីវិតទាំងអស់។
កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងដឹកជញ្ជូនប្រចាំប្រទេសឥណ្ឌូនេស៊ី បានប្រកាសថា ឧទ្ធម្ភាគចក្រដឹកភ្ញៀវទេសចរ Bell 505 Jet Ranger X ដែលដឹកមនុស្សសរុប ៥ នាក់ បានជួបហេតុការណ៍ទាក់ជាមួយនឹងខ្សែខ្លែង បណ្ដាលឱ្យធ្លាក់មកដីជម្រាលភ្នំនាភូមិ Pacatu ទាំងដែលទើបតែហោះឡើងបាន ៥ នាទី។
យ៉ាងណាមិញ បើតាមខាងក្រសួងដដែលបានបញ្ជាក់បន្ថែមថា ជាសំណាងល្អជនរងគ្រោះទាំងអស់គឺមិនប៉ះពាល់ដល់អាយុជីវិតឡើង ប៉ុន្តែមាន ៣ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាល។
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រនោះដែរ ជារបស់ក្រុមហ៊ុន PT Whitesky Aviation ដែលពេលនោះបំណងដឹកភ្ញៀវទស្សនាកោះបាលីពីលើអាកាស តែមិនទាន់បានមើលផង ក៏ជួបបញ្ហាតែម្ដង។ ជាមួយគ្នានោះដែរ ខាងអាជ្ញាធរក៏បានបញ្ជូនក្រុមស៊ើបអង្កេតទៅពិនិត្យនៅទីតាំងកើតហេតុផងដែរ៕