អ្នកជំនួញលុយវាល់លានម្នាក់ សម្រេចបញ្ចប់ជី./វិតលោ-/តពីជាន់ទី ២០ នៅសណ្ឋាគារមួយ មិនទាន់ដឹងមូលហេតុ
កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ ពលរដ្ឋក្នុងក្រុងញ៉ូយ៉ក នាំគ្នាតក់ស្លុតជាខ្លាំង ដោយដឹងព័ត៌មានថា បុរសអភិជនម្នាក់ បានលោតសម្លាប់ខ្លួនពីជាន់ទី ២០ នៃសណ្ឋាគារលំដាប់ Kimberly Hotel នាកណ្ដាលតំបន់ Mantattan។ បុរសរូបនោះ ត្រូវបានគេស្គាល់ឈ្មោះថា J. Michael Cline អាយុ ៦៤ ឆ្នាំ។ លោក Cline គឺជាសហស្ថាបនិកក្រុមហ៊ុន Fandango ដែលជាក្រុមហ៊ុនលក់សំបុត្រកុនអនឡាញនាំមុខគេនៅអាមេរិក ហើយក៏ជាអ្នកជំនួញដ៏ជោគជ័យមួយរូប មានទ្រព្យសម្បត្តិវាល់លាន។
តាមការស៊ើបអង្កេតជាបឋម បានឱ្យដឹងថា លោក Cline បានបន្សល់ទុកបណ្ដាំចុងក្រោយមួយសន្លឹក មុនពេលលោកសម្រេចចិត្តលោតចុះពីអគារបញ្ចប់ជីវិតខ្លួនឯង។ យ៉ាងណាមិញ រហូតមកទល់ពេលនេះ ខ្លឹមសារនៅក្នុងសំបុត្របណ្ដាំនោះ នៅមិនទាន់បានទម្លាយដោយខាងអាជ្ញាធរនៅឡើយទេ។
គួរបញ្ជាក់ថា លោក Cline គឺជាសហស្ថាបនិកក្រុមហ៊ុន Fandango និងជា CEO នៃក្រុមហ៊ុន Juxtapose ដែលជាក្រុមហ៊ុនមួយជំនាញលើការវិនិយោគ startups។ ភាពជោគជ័យនៃការងាររបស់លោក បានជួយឱ្យលោករកប្រាក់ចំណូលបានយ៉ាងច្រើន។ ជាអ្នកជំនួញដ៏អភិជនមួយរូប លោក Cline មានវីឡាតម្លៃរាប់លានជាច្រើនមានទីតាំងនៅ Hamptons (Long Island, New York), Greenwich (Connecticut) និង Palm Beach (Florida)។ ជាមួយគ្នានោះដែរ បើតាមសារព័ត៌មាន Palm Beach Daily News បានចេញផ្សាយថាកាលពីខែធ្នូ ឆ្នាំ ២០២០ លោកបានចាយប្រាក់ ២០.៧៥ លានដុល្លារ ទិញវីឡាស្កឹមស្កៃមួយក្បែរមាត់បឹង។
ទោះជាយ៉ាងណា ភាពមានបាននេះ មិនបានឱ្យលោករីករាយរហូតនោះទេ ជាក់ស្ដែងប៉ុន្មានឆ្នាំថ្មីៗនេះ ជំនួញក្រុមហ៊ុន Fandango របស់លោកជួបបញ្ហាខ្លាំង ដោយសារតែការប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩។ រោងកុនជាច្រើនត្រូវបានបិទ ឬបើកដំណើរការតិចតួចបំផុត ដែលជាហេតុធ្វើឱ្យចំណូលក្នុងក្រុមហ៊ុនមួយនេះ ធ្លាក់ចុះជាលំដាប់។ ថ្វីបើខាងក្រុមហ៊ុនព្យាយាមខំប្រឹងប្រែងប៉ុណ្ណា ចំណូលគឺនៅតែបន្តធ្លាក់ចុះដដែលក្នុងឆ្នាំ ២០២៣ ហើយមនុស្សភាគច្រើនជឿជាក់ថា នេះអាចជាមូលហេតុចម្បងដែលធ្វើឱ្យលោកសម្រេចចិត្តបញ្ចប់ជីវិតបែបនេះ៕
ប្រភព៖ Kenh14