ជនឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ប្រើប្រាស់រូបភាពទិញ-លក់រថយន្ត តាមបណ្តាញទំនាក់ទំនងសង្គម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ
ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងបង្រ្កាបជនសង្ស័យ ម្នាក់ ដែលមានបណ្តឹងរបស់ជនរងគ្រោះ ចំនួន០៩នាក់ លើបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាដែលបានប្រើប្រាស់រូបភាពទិញ-លក់រថយន្ត តាមបណ្តាញទំនាក់ទំនងសង្គម ដោយមានការការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យ ឈ្មោះ ហ.ស.ហ ជាអ្នកធ្វើសកម្មភាពផ្សព្វផ្សាយ និងប្រមូលអត្តសញ្ញាណអ្នកដទៃយកទៅបង្កើតគណនីធនាគារ ដើម្បីទទួលផលនៃបទល្មើស។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕