វិទ្យាល័យមួយនៅព្រៃវែង មានកម្មវិធីឱ្យសិស្សប្រឡងចម្រៀង ម្នាក់ៗសំឡេងក្រអួនក្រអៅមានទឹកដមណាស់
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានទស្សនាវីដេអូប្រឡងប្រជែងចម្រៀងប្រកបទៅដោយទេពកោសល្យ របស់សិស្សានុសិស្សដែលជាយុវជនឆ្នើមកំពុងសិក្សានៅវិទ្យាល័យព្រៃព្នៅ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រៃវែង។
ជាក់ស្ដែងបើតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ សាយ ម៉េងហួត នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ បានបង្ហោះវីដេអូជិត ២០ វីដេអូបង្ហាញពីសកម្មភាពសិស្សានុសិស្សបកស្រាយចម្រៀងនៅលើដងទង់ជាតិប្រកបទៅដោយទឹកដមសំឡេងក្រអួនក្រអៅចម្រុះបែបផែន មានមិត្តរួមវិទ្យាល័យចាំទះដៃអបអរសាទរប្រកបដោយភាពកក់ក្ដៅ។ បើតាមប្រភពបានអោយដឹងថា នេះជាការប្រឡងប្រជែងជ្រើសរើសយុវជនឆ្នើមផ្នែកចម្រៀង និង សម្រស់ នៅវិទ្យាល័យព្រៃព្នៅ ខេត្តព្រៃវែង ហើយក៏ជាវគ្គជម្រុះដំបូងផងដែរ។
បច្ចុប្បន្នកម្មវិធីប្រឡងចម្រៀង និងសម្រស់នេះកំពុងទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ពិសេសសម្ដេចតេជោ ហ៊ុន សែន ក៏បានចាប់អារម្មណ៍ទៅនឹងទឹកដមចម្រៀងរបស់សិស្សដែលជាបេក្ខភាពមួយរូប មានឈ្មោះ សាយ ស៊ីណាជាសិស្សថ្នាក់ទី ១០ នៃវិទ្យាល័យព្រៃព្នៅ ខេត្តព្រៃវែង ដែលបានបកស្រាយនូវបទចម្រៀងដែលសម្ដេចបានតែងនិពន្ធ៕
ប្រភព ៖ សាយ ម៉េងហួត