ស្រីៗគួរដឹង! ធ្វើក្រចកលាបថ្នាំ ប្រើម៉ាស៊ីនសម្ងួតញឹកញាប់​ អាចបណ្ដាលឱ្យកើតជំងឺមហារីកស្បែក

បច្ចុប្បន្នការសម្អិតសម្អាងកាយ ដូចជា ការធ្វើសក់ ផាត់មុខ ធ្វើក្រចក លាបថ្នាំក្រចក ជាដើម បាន និង កំពុងពេញនិយមយ៉ាងខ្លាំងក្នុងស្រទាប់មិត្តៗនារី ក្នុងនោះក៏មានអតិថិជនជាភេទទី ៣ ច្រើនដែរ ដែលការតុបតែងបែបនេះគឺដើម្បីបង្កើនសម្រស់ និង ធ្វើឱ្យខ្លួនមានភាពជឿជាក់ជាងមុន។

យ៉ាងណាមិញ ការធ្វើបែបនេះ ពិសេសគឺការធ្វើក្រចក លាបថ្នាំក្រចក ញឹកញាប់គឺអាចបង្កហានិភ័យកើតជំអឺមហារីកបាន ដោយគ្រូពេទ្យជំនាញបានទម្លាយជាសារដាស់តឿនផងដែរ ទាក់ទងនឹងការលាបក្រចក ព្រោះតិច ឬ ច្រើន អាចនឹងធ្វើឱ្យអ្នកកើតជំងឺមហារីកស្បែកបានដោយមិនដឹងខ្លួន។

គ្រូពេទ្យជំនាញបានដាស់តឿនថា ឱ្យប្រយ័ត្នបំផុតទៅលើឧបករណ៍សម្ងួតក្រចក ដែលជាធម្មតានៅក្នុងម៉ាស៊ីនសម្ងួតក្រចកមានពន្លឺដែលគេហៅថាពន្លឺអ៊ុលត្រាវីយូឡេ ហើយវាមានកាំរស្មី មាន ២ ប្រភេទគឺ UVA និង UVB។ យ៉ាណាមិញ UVB ត្រូវ​បាន​គេ​បង្ហាញ​ថា​ជា​សារធាតុ​បង្ក​មហារីក ដោយ​អាច​បំផ្លាញ DNA ក្នុងខ្លួនបាន​ ១០% ខណៈ UVA អាចបំផ្លាញបានដល់ទៅ ៩០% ឯណោះ។

ដោយឡែក​ មានការសិក្សាថ្មីមួយរឹតតែបានបញ្ជាក់ពីគ្រោះថ្នាក់របស់ពន្លឺនេះ។ ក្នុងនោះ គេបានយកកោសិកាទៅដាក់នៅក្នុងបំពង់ពិសោធន៍ ហើយទុកចោល ២០ នាទី ក៏ឃើញថារបស់វាងាប់អស់ត្រឹមតែ ៣០ ភាគរយប៉ុណ្ណោះ ក្រោយមកគេក៏បានយកពន្លឺ UVA ទៅដាក់ជាមួយសែល ២០ នាទី ចំនួន ៣ ដង សែលក៏បានងាប់អស់រហូតដល់ទៅ ៧០ ភាគរយ​ ដែលនេះបញ្ជាក់ថា UVA ពិតជាអាចបំផ្លាញកោសិការបស់មនុស្ស ហើយបណ្តាលឱ្យកើតជំងឺមហារីកស្បែកមែន៕

ប្រភព៖ Khoasod

Female Hand with red nails in the lamp for manicure. Nail Lamp Dryer for Gel Nail Polish Curing Manicure Pedicure.

អត្ថបទដែលជាប់ទាក់ទង