កូនស្រីបណ្ដូលចិត្តរបស់ជំទាវ ចន ច័ន្ទលក្ខិណា ជិតឈានចូលវ័យ ១៨ ឆ្នាំ នី ហង្សាចូលី កាន់តែពេញក្រមុំសម្រស់កាន់តែស្រស់ស្អាតខ្លាំង ពិសេសស្ទីលលេងខ្លួនថ្មីៗ(វីដេអូ)
មហាជនដែលតាមដានជីវិតឯកជនរបស់តារាសម្ដែងស្រីជំទាវ ចន ច័ន្ទលក្ខិណា បានដឹងហើយថាអ្នកនាង និង អតីតស្វាមីមុនដើរដល់ផ្លូវបញ្ចប់ អ្នកទាំងពីរទទួលបានចំណងដៃកូនស្រីដ៏ស្រស់ស្អាត និង គួរឱ្យស្រឡាញ់ម្នាក់ឈ្មោះថា នី ហង្សាចូលី។
មកដល់ពេលនេះ កូនស្រីរបស់តារាស្រីរូបនេះ កាន់តែធំពេញរូបពេញរាងស្ដូក មានរូបសម្រស់ និង ទម្រង់មុខស្រស់សោភាមិនចាញ់ម្ដាយនោះទេ។ ម្យ៉ាងវិញទៀត មហាជនអ្នកគាំទ្រតែងសរសើរពីសម្រស់កូនស្រីរបស់លោកជំទាវមិនដាច់ពីមាត់ ដោយក្នុងនោះគេបានលើកឡើងថា កូនស្រីពេលកាន់តែធំពេញវ័យ រឹតតែមានទម្រង់មុខដូចម្ដាយបេះបទគ្មានខុសបន្តិច។
ម្យ៉ាងវិញទៀត កូនស្រីបណ្ដូលចិត្តរបស់ជំទាវ ចន ច័ន្ទលក្ខិណា បានធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ និង សរសើរខ្លាំង ខណៈជិតឈានចូលវ័យ ១៨ ឆ្នាំ នី ហង្សាចូលី កាន់តែពេញក្រមុំសម្រស់កាន់តែស្រស់ស្អាតខ្លាំង ពិសេសស្ទីលលេងខ្លួនថ្មីៗបង្ហោះលើបណ្ដាញសង្គមយ៉ាងទាក់ទាញ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖