ក្រុមហ៊ុនដីឡូតិ៍ សម្បត្តិរតនៈវិសាល ខេត្តកំពង់ឆ្នាំង រងការចោទប្រកាន់ពីពលរដ្ឋថាមិនគោរពកិច្ចសន្យា!!!

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋប្រមាណ៤៧គ្រួសារ មកពីបណ្តាខេត្តផ្សេងៗបានប្រមូលផ្តុំគ្នា នៅមុខស្នាក់ការក្រុមហ៊ុនដីឡូតិ៍មួយកន្លែងដែលមានទីតាំងនៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីស្នេីឲ្យលោក ជុង ហៃយ៉េន ហៅ ហេង ម្ចាស់ក្រុមហ៊ុនដីឡូតិ៍ សម្បត្តិរតនៈ វិសាល ខេត្តកំពង់ឆ្នាំង ទទួលខុសត្រូវ លើកិច្ចសន្យារបស់ខ្លួន។

ប្រជាពលរដ្ឋដែលជាអតិថិជនរបស់ក្រុមហ៊ុន សម្បត្តិរតនៈវិសាល ទាំងនោះបានលើកឡើងថាពួកគាត់បានមកទិញដីឡូតិ៍ពីលោក ជុង ហៃយ៉េន ជាអគ្គនាយក ក្រុមហ៊ុនសម្បត្តិរតនៈវិសាល ជាច្រើនឆ្នាំមកហើយ ខ្លះក៏បានបង់ប្រាក់ឲ្យទៅខាងក្រុមហ៊ុនគ្រប់ចំនួន ខ្លះទៀតក៏ នៅខ្វះបន្តិចបន្តួច ប៉ុន្តែមកទល់ពេលនេះក្រុមហ៊ុនមិនទាន់បានកាត់ប្លង់កម្មសិទ្ធិឲ្យគាត់នៅឡើយទេ៕

IMG_2857

អត្ថបទដែលជាប់ទាក់ទង