អ្វីដែល អ្នកមិនគួរទទួលទាន ពេលមកប្រចាំខែ

យល់ដឹង៖ រដូវ ឬយើងហៅថាប្រចាំខែ ជាស្ថានភាពមួយដែលនារីៗពេញវ័យ ធ្លាក់ឈាមចេញតាមទ្វារមាស ដែលអ្នកខ្លះក៏ចុកពោះខ្លាំង ខ្លះទៀតធម្មតា។ រដូវមិនត្រឹមតែធ្វើឲ្យរាងកាយរបស់យើងប្រែប្រួលនោះទេសូម្បី សភាពផ្លូវអារម្មណ៍ក៏ដូចគ្នា។

នារីៗគួរតែថែទាំខ្លួនឯងឲ្យបានល្អអំឡុងពេលនេះ ដោយខាងក្រោមនេះជាអាហារដែលនារីៗមិនគួរទទួលទានពេលមានរដូវ៖

១. អំបិល

 

អាហារអ្វីក៏ដោយដែលប្រៃពេក ឬមានជាតិអំបិលច្រើន ធ្វើឲ្យអ្នកអាចហើមពោះ ដូច្នេះសូមកុំដាក់អំបិលច្រើនពេកនៅពេលធ្វើម្ហូប។

២. ស្ករ

មិនត្រឹមតែអំបិលទេ ស្ករក៏អ្នកគួរចៀសវាងដែរពេលមករដូវ ព្រោះកាលណាទទួលទានក្នុងបរិមាណច្រើនពេក អាចធ្វើឲ្យអារម្មណ៍របស់អ្នកកាន់តែមួម៉ៅ។

៣. កាហ្វេ

ដូចអំបិលដែរ កាហ្វេអាចធ្វើឲ្យជាតិទឹកចាល់ក្នុងរាងកាយ និងធ្វើឲ្យហើមពោះដូចគ្នា ថែមទាំងធ្វើឲ្យអ្នកឈឺក្បាលខ្លាំងផងដែរ ប៉ុន្តែអ្នកមិនគួរកាត់កាហ្វេចេញពីរបបអាហារទាំងស្រុង ព្រោះវាក៏ធ្វើឲ្យអ្នកឈឺក្បាលដូចគ្នា។ ជម្រើសល្អគឺទទួលទានក្នុងបរិមាណមួយសមរម្យ។

៤. សុរា

នារីគួរតែកុំប៉ះគ្រឿងស្រវឹង និងសុរា គ្រប់ប្រភេទព្រោះវាធ្វើឲ្យអ្នកបាត់បង់ជាតិទឹក ដែលនាំឲ្យឈឺក្បាលនិងហើមពោះ ព្រមទាំងពិបាកដល់ប្រព័ន្ធរំលាយអាហារដែរ និងនាំឲ្យអ្នករាគ ឬវិលមុខ។

៥. អាហារដែលមានជាតិហឹរ

អ្នកចូលចិត្តហឹរគួរតែហាមប្រាមខ្លួនឯងកុំឲ្យទទួលទានក្នុងអំឡុងពេលនេះ ព្រោះធ្វើឲ្យអ្នករាគ ចុកក្នុងពោះ និងវិលមុខក្អួត។

៦. សាច់ក្រហម

ការទទួលទានសាច់ក្រហមច្រើនពេកគឺអាចធ្វើឲ្យអ្នកចុកពោះខ្លាំង ដោយសារមានជាតិ Prostaglandins ខ្ពស់ពេក។

៧. អាហារដែលអ្នកងាយនឹងរងប្រតិកម្ម

 បើអ្នកដឹងខ្លួនថាអ្នកប្រតិកម្មនឹងអាហារមួយចំនួន ឬមិនអាចទ្រាំទ្រនឹងអាហារខ្លះបានទេ អ្នកគួរតែកុំបរិភោគអាហារទាំងអស់នោះ ធ្វើឲ្យការទទួលទានអាហារដែលខ្លួនឯងប្រតិកម្មអាចបណ្ដាលឲ្យវិលមុខក្អួតចង្អោរ, រាគរូស និង ទល់លាមក ជាដើម៕

ប្រភពhealthline

អត្ថបទដែលជាប់ទាក់ទង