តាមពិតឈុតប្រណីតៗ ស៊ីន យូប៊ីន ស្លៀកចូលកម្មវិធីធំតូចផ្សេងៗ នាងជាអ្នកឌីហ្សាញខ្លួនឯង(វីដេអូ)

បើនិយាយពីតារាសម្ដែងស្រីកម្ពុជាដ៏ឆ្នើម កញ្ញា ស៊ីន យូប៊ីន បានក្លាយជាតារាស្រីដ៏មានឥទ្ធិពលទាំងក្នុង និង ក្រៅប្រទេសជាមួយនឹងសមត្ថភាពក្នុងវិស័យសិល្បៈជាច្រើនជំនាញ់របស់នាង ជាពិសេសតែងទទួលបានរង្វាន់នៅក្រៅប្រទេសជាញឹកញាប់។

លើសពីនេះ ប៉ុន្មានឆ្នាំចុងក្រោយនេះ មិនត្រឹមតែទទួលបានពានរង្វាន់ផ្សេងៗពីក្រៅប្រទេសនោះទេ ស៊ីន យូប៊ីន ក៏ទទួលបានឱកាសធំៗក្នុងការចូលរួមកម្មវិធីអន្តរជាតិផ្សេងៗ ដែលទទួលបានការអញ្ជើញពីកម្មវិធី និង ប្រ៊េនធំៗលំដាប់ពិភពលោកចូលរួមកម្មវិធីជាមួយនឹងកំពូលតារាល្បីៗពីបណ្ដាប្រទេសផ្សេងៗពេញដោយមោទកភាពសម្រាប់កម្ពុជា។

យ៉ាងណាមិញ បើចាប់អារម្មណ៍ចំពោះការបង្ហាញវត្តមានក្នុងកម្មវិធីធំតូចទាំងក្នុង និង ក្រៅប្រទេសរបស់តារាស្រីដ៏ល្បីរូបនេះ គឺតែងបង្ហាញខ្លួនជាមួយភាពលេចធ្លោ និង ជឿជាក់ជាមួយនឹងឈុតសម្លៀកបំពាក់ដ៏ស្អាតៗប្រណីតៗទាំងបែបប្រពៃណី និង សម័យថ្មី។

ដោយឡែក អ្វីដែលកាន់តែចាប់អារម្មណ៍ និង ធ្វើឱ្យមហាជនហាក់កាន់តែស្ងើចសរសើរខ្លាំងចំពោះទេពកោសល្យរបស់តារាស្រីរូបនេះ ខណៈបានឃើញនាងទម្លាយក្នុងកិច្ចសម្ភាសឱ្យដឹងថារាល់ឈុតសម្លៀកបំពាក់ស្អាតៗប្រណីត ដែលបានពាក់ចូលរួមកម្មវីធីផ្សេងៗ គឺសុទ្ធសឹងតែជាគំនិតឌីហ្សាញដោយខ្លួនឯងផ្ទាល់ ដោយកន្លងមកគ្រាន់តែនាងប្រាប់ពីគំនិតនៃការឌីហ្សាញឈុតទៅកាន់អ្នកកាត់ដេរ និង ធ្វើការច្នៃឈុតតាមនាង៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

Processed with VSCO with l9 preset

Processed with VSCO with l9 preset

JEDDAH, SAUDI ARABIA – DECEMBER 05: Yubin Shin attends the “Dammi And Origin” red carpet during the Red Sea International Film Festival 2023 on December 05, 2023 in Jeddah, Saudi Arabia. (Photo by Daniele Venturelli/Getty Images for The Red Sea International Film Festival)

អត្ថបទដែលជាប់ទាក់ទង