អតីតប្រពន្ធថៅកែ LD ប្រតិកម្មនឹង នាយពាក់មី យកមនុស្សស្រីមកថតវីដេអូធ្វើជាឈ្នាន់ រហូតលោកតបវិញផាំងៗ

តារាកំប្លែង នាយ ពាក់មី បានបង្ហោះសារហាក់ហួសចិត្តជាខ្លាំង បន្ទាប់ពីអ្នកនាង Panhchaka June ដែលត្រូវគេស្គាល់ថាជាអតីតភរិយារបស់ថៅកែផលិតកម្ម LD បានចែករំលែកវីដេអូរបស់ នាយ ពាក់មី ហើយបញ្ចេញប្រតិកម្មក្នុងន័យថា តារាកំប្លែងរូបនេះតែងធ្វើវីដេអូសម្ដែងយកមនុស្សស្រីជាឈ្នាន់ដើម្បីទទួលបានផលប្រយោជន៍ ឬ ដើម្បីល្បី ជាដើម។

ក្រោយឃើញសារប្រតិកម្មរបស់អ្នកនាង Panhchaka June ហើយ នាយពាក់មី បាន screenshot ការស៊ែរមួយនេះ ហើយយកមកបង្ហោះលើគណនីហ្វេសប៊ុក ដោយបានបង្ហាញការហួសចិត្តជាខ្លាំង និង បានឆ្លើយតបទៅអ្នកនាង Panhchaka June ឱ្យបើកចិត្តឱ្យទូលាយ ព្រោះនេះជាសម្ដែងឱ្យបងប្អូនទស្សនិកជនបានមើលកម្សាន្ត និង ជាការប្រម៉ូដផលិតផល ម្យ៉ាងការសម្ដែងក្នុងវីដេអូនេះ ក៏មិនមានចំណុចណាហួសហេតុទទួលយកមិនបានដែរ។

អត្ថបទដែលជាប់ទាក់ទង