កំពុងអង្គុយប្រឡងសុខៗ ស្រាប់តែបាក់រលំថ្នាក់ឮសូរគ្រាំង សង្កត់សិស្សនៅនីហ្សេរីយ៉ាស្ល-ា../ប់អស់ ២១ នាក់

អគារសាលារៀនកម្ពស់ ២ ជាន់ នៅប្រទេសនីហ្សេរីយ៉ា បានបាក់រលំយ៉ាងរន្ធត់ ក្រោយភ្លៀងធ្លាក់យ៉ាងគំហុក ៣ ថ្ងៃជាប់គ្នា បណ្ដាលឱ្យសង្កត់សិស្សស្លាប់អស់ ២១ នាក់ ដោយភាគច្រើន ពួកគេកំពុងអង្គុយប្រឡង។

កាលពីព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ សាលា Saint Academy នៅស្រុក Jos North រដ្ឋ Plateau ភាគកណ្ដាលប្រទេសនីហ្សេរីយ៉ា បានបាក់រលំ។ តាមអ្នកសារព័ត៌មាន AFP រាយការណ៍នៅកន្លែងកើតហេតុ បានឱ្យដឹងថា សិស្សជាច្រើនបានសង្កត់ជាប់់ក្រោមគំនរអគារ ស្រែកដង្ហោយហៅឱ្យគេជួយ ខណៈឪពុកម្ដាយជាច្រើន ខ្នះខ្នែងរុករកកូនៗរបស់ពួកគេ។

បើតាមលោក Musa Ashoms ស្នងការផ្នែកផ្ដល់ព័ត៌មានប្រចាំរដ្ឋ Plateau បាននិយាយថា៖ «មនុស្សប្រមាណ ១២០ នាក់ បានជាប់សង្កត់ក្រោមអគារ ដោយភាគច្រើនត្រូវបានសង្គ្រោះចេញ។ ដើម្បីធានាថាជនរងគ្រោះទទួលបានការព្យាបាលទាន់ពេលវេលា ខាងរដ្ឋាភិបាល បានស្នើទៅខាងមន្ទីរពេទ្យឱ្យសង្គ្រោះមនុស្សភ្លាមៗជាមុន មុនសាកសួរពីអត្តសញ្ញាណ ឬថ្លៃឈ្នួលព្យាបាល»។

គួរឱ្យដឹងផងដែរថា បើតាមអ្នកនាំពាក្យខាងកាកបាទក្រហមប្រចាំប្រទេសនីហ្សេរីយ៉ា Nuruddeen Hussain Magaji បាននិយាយថា អ្នកស្លាប់មានចំនួន ២១ នាក់ ខណៈ ៦៩ នាក់ផ្សេងទៀតបានរងរបួស៕

ប្រភព៖ VN Express

អត្ថបទដែលជាប់ទាក់ទង