អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ជូនច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និង អត្តសញ្ញាណកម្ម ជូនសម្រាប់អ្នកចង់ចុះបញ្ជីកំណើត
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ បានបញ្ជាក់ជូនច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និង អត្តសញ្ញាណកម្ម ជូនសម្រាប់អ្នកចង់ចុះបញ្ជីកំណើត។
តាមប្រភពបានបញ្ជាក់ឱ្យបានដឹងថា ចំពោះការចុះបញ្ជីកំណើត អ្នករាយការណ៍កំណើតត្រូវដាក់ពាក្យដើម្បីចុះបញ្ជីកំណើតរស់ នៅការិយាល័យអត្រានុកូលដ្ឋាន ណាមួយដែលមានដូចជា៖
ក. ឃុំ សង្កាត់ ដែលកំណើតរស់បានកើតឡើង។
ខ. ឃុំ សង្កាត់ ដែលអ្នករាយការណ៍ស្នាក់នៅ។
គ. កន្លែងផ្សេងទៀត តាមការកំណត់ដោយលិខិតបទដ្ឋានគិតិយុត្ត របស់ក្រសួងមហាផ្ទៃ។
ដោយឡែក ចំពោះរយៈពេលសម្រាប់ចុះបញ្ជីកំណើតរស់ មានដូចជា ៖
១. អ្នករាយការណ៍ត្រូវដាក់ពាក្យដើម្បីចុះបញ្ជីកំណើតរស់ក្នុង រយៈពេល ៣០ (សាមសិប)ថ្ងៃ គិតពីកាលបរិច្ឆេទដែលទារក បានកើត។
២. ក្រសួងមហាផ្ទៃអាចពន្យារយៈពេលកំណត់នៃការដាក់ពាក្យ ចុះបញ្ជីកំណើតរស់ សម្រាប់ភូមិសាស្ត្រជាក់លាក់ ឬ ក្រុមជន ជាតិដើមភាគតិច ឬដោយសារមូលហេតុផ្សេងទៀត ក្នុងករណី ដែលចាំបាច់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕