អបអរសាទរ! ប៊ី សុធារី ក្លាយជាម្ចាស់ពាន Miss Grand Cambodia ឆ្នាំ២០២៤

កញ្ញា សុធារី ជាអ្នកតំណាងឲ្យខេត្តកំពង់ឆ្នាំង ដែលមានទាំងចំណេះដឹងនិងទេពកោសល្យ ហើយក្រៅពីនោះ កញ្ញាក៏ធ្លាប់មានបទពិសោធក្រាស់ក្រែលក្នុងការប្រកួតបវរកញ្ញាផងដែរ

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១២ខែកក្កដាកន្លងទៅនេះ កម្មវិធីប្រកួតបវរកញ្ញាឯកលំដាប់ថ្នាក់ពិភពលោក Miss Grand Cambodia បានរកឃើញម្ចាស់មកុដហើយ ដែលបានទៅលើកញ្ញា ប៊ី សុធារី (Bee Sotheary)។

កញ្ញា សុធារី ជាអ្នកតំណាងឲ្យខេត្តកំពង់ឆ្នាំង ដែលមានទាំងចំណេះដឹងនិងទេពកោសល្យ ហើយក្រៅពីនោះ កញ្ញាក៏ធ្លាប់មានបទពិសោធក្រាស់ក្រែលក្នុងការប្រកួតបវរកញ្ញាផងដែរ ដោយកញ្ញាធ្លាប់ជា បវរកញ្ញាចក្រវាឡកម្ពុជា (Miss Universe Cambodia)ឆ្នាំ២០១៧ ដំបូងគេដែលតំណាងឲ្យកម្ពុជា ទៅប្រកួត Miss Universe នៅលើឆាកអន្តរជាតិ។

ឆ្លងកាត់ការឆ្លើយសំណួរដ៏ក្បោះក្បាយ និងពោរពេញដោយចំណេះដឹងរួចមក កញ្ញាប៊ី សុធារី ក៏បានក្លាយជាម្ចាស់ពាន Miss Grand Cambodia ឆ្នាំ២០២៤ ដែលធ្វើឲ្យអ្នកគាំទ្របានបញ្ចេញមតិថា កញ្ញាពិតជាស័ក្តិសមជាម្ចាស់ពានពិតមែន។

ក្រៅពី សុធារីជាម្ចាស់មកុដ បវរកញ្ញាដែលបានជាប់ Top ទាំង៤នាក់ផ្សេងទៀត ដែលត្រូវបានជ្រើសរើសដោយគណៈកម្មការនោះគឺ លំដាប់រងទី១ Miss Grand ស្វាយរៀង, លំដាប់រងទី២ Miss Grand សៀមរាប, លំដាប់រងទី៣ Miss Grand រតនគិរី និងលំដាប់រងទី៤ Miss Grand បាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង