រដ្ឋមន្ត្រីការងារលើកទឹកចិត្តមន្ត្រីជំរុញការផ្សព្វផ្សាយពីអត្ថប្រយោជន៍របបសន្តិសុខសង្គមនិងកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋតាមមូលដ្ឋានឱ្យបានទូលំទូលាយ

កំពង់ឆ្នាំង៖នៅក្នុងពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសាមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស” ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅខេត្តកំពង់ឆ្នាំង ឯ.ឧ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកទឹកចិត្តដល់មន្ត្រីសាធារណៈគ្រប់លំដាប់ថ្នាក់ជំរុញការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃកម្មវិធីថ្នាក់ជាតិទាំងពីរនេះទៅកាន់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននិងគ្រប់មុខសញ្ញាឱ្យបានទូលំទូលាយក្នុងគោលបំណងបង្កើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និងកាត់បន្ថយនូវការចំណាយរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង