មុន Madam Da ផុសបែកគ្នា ដៃគូម្ខាងទៀត បានចេញមុខទម្លាយថា ខ្លួនមិនមែនជាអ្នកសុំបែកមុនទេ
ចំណងស្នេហ៍រយៈពេល ៨ ឆ្នាំរបស់អ្នកជំនួញអនឡាញដ៏ឈ្មោះ Madam Da កំពុងត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមចាប់អារម្មណ៍ក្លាយជាប្រធានបទក្ដៅគគុកមួយ បន្ទាប់ពីអ្នកជំនួញស្រីដ៏ស្រស់ស្អាតរូបនេះ បានប្រកាសនៅលើគណនីផេកជាផ្លូវការនៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៤ ថា នាង និង ដៃគូបានចែកផ្លូវគ្នាដោយស្ងៀមស្ងាត់មួយរយៈធំមកហើយ។
ក្នុងខ្លឹមសារដែល Madam Da បានបង្ហោះនោះ ក៏បានរៀបរាប់នូវអត្ថន័យថា អ្នកនាងប្រឹងប្រែងរក្សាចំណងគ្រួសារមួយនេះអស់ពីសមត្ថភាពហើយ តែចុងក្រោយនៅតែមិនអាចរក្សាបាន ក៏សម្រេចចិត្តបែកផ្លូវគ្នា។
ងាកមកដៃគូរបស់នាងវិញ ដែលមានគណនី Tiktok ឈ្មោះថា bossooy មុនពេល Madam Da រៀបរាប់រឿងចំណងស្នេហ៍ ៨ ឆ្នាំត្រូវឥតន័យ បន្សល់តែការឈឺចាប់នោះ គេឃើញដៃគូរបស់ Madam Da ក៏បានបង្ហោះលើគណនី Tiktok បញ្ជាក់យ៉ាងច្បាស់លាស់ ខ្លួនមិនមែនជាអ្នកសុំបែកទេថា ៖ «អ្នកដែលសុំបែកមិនមែនជាខ្ញុំទេ សូមអរគុណ»។
នេះជាការអះអាងរបស់អតីតដៃគូរបស់ Madam Da ក្រោយរឿងរ៉ាវបែកបាក់របស់អ្នកទាំងពីរ កំពុងត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង។ តែទោះបីជាអ្នកណាជាអ្នកសុំបែកមុនក៏ដោយ ប៉ុន្ដែមហាជនមួយចំនួន ហាក់សោកស្ដាយចំពោះចំណងស្នេហ៍រវាងពួកគេទាំងពីរមិនតិចនោះ ដោយពួកគេបានចាប់ដៃគ្នាកសាងគ្រប់យ៉ាងគ្រប់គ្នាអស់ហើយ បែរជាចែកផ្លូវគ្នាទៅវិញ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖