នៅខេត្តកណ្ដាល រកឃើញស-ព ក្មេងស្រី ៣ នាក់ លង់ទឹកស្ល-ា./ប់ ចាកចោលគ្រួសារទាំងវ័យក្មេង

ជារឿងដ៏គួរឱ្យសោកស្ដាយ និងភ្ញាក់ផ្អើលបំផុត សពក្មេងស្រីចំនួន ៣ នាក់ ត្រូវបានរកឃើញលង់ទឹក នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល បន្ទាប់ពីពួកគេ បានទៅលេងទឹកបឹងទឹកជោរនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្តាល។

ទាក់ទិនទៅនឹងរឿងនេះ បើតាមស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៤ បានបញ្ជាក់ឱ្យបានដឹងថា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល រួមទាំងមេបញ្ជាការកងកម្លាំងពាក់ព័ន្ធធ្វើការរាវរកសពក្មេងស្រីលង់ទឹកទាំង ០៣ នាក់ ត្រូវបានរកឃើញនៅវេលាម៉ោង ១០:៣០ នាទី ហើយកម្លាំងជំនាញបានធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យ និងបានប្រគល់ស.ពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។

ចំពោះរឿងហេតុ បើតាមការរៀបរាប់របស់ម្តាយជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះទាំង ០៣ នាក់ បានចេញពីផ្ទះនៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៤ វេលាម៉ោង ០៨:៣០ នាទីព្រឹក តាមកាមេរ៉ាសុវត្ថិភាព មានក្មេងរងគ្រោះចំនួន ០៣ នាក់ បានដើរចេញពីក្នុងបុរីរណបសុភមង្គល ឆ្ពោះទៅលេងទឹកបឹងទឹកជោរនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្តាល។

លុះដល់វេលាម៉ោងបាយថ្ងៃត្រង់មិនឃើញក្មេងទាំង ០៣ នាក់ នោះមករកហូបបាយដូចសព្វដង ក្រុមគ្រួសារស្វែងរក មកដល់ទីតាំងបឹងខាងលើក៏ឃើញសម្ភាររបស់ពួកក្មេងៗនៅមាត់បឹងទឹកជោរ តែមិនឃើញក្មេងៗទេសង្ស័យថាក្មេងៗលង់ទឹកតែម្តង ទើបឈានដល់ការរកឃើញសាកសព ក្រោមការចុះដឹកនាំផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល រួមទាំងមេបញ្ជាការកងកម្លាំងពាក់ព័ន្ធ៕

ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល 

អត្ថបទដែលជាប់ទាក់ទង