លោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អញ្ជើញទស្សនកិច្ចអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
លោកជំទាវ បណ្ឌិតពេជ ចន្ទមុន្នី នាព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារអញ្ជើញចុះទស្សនកិច្ចត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារទស្សនកិច្ចទទួលបានការស្វែងយល់ពីលំហូរអ្នកដំណើរចូល ចេញប្រទេស និងត្រួតពិនិត្យដោយផ្ទាល់នូវស្ថានីយ៍ពិសេស ស្ថានីយ៍ចេញដំណើរអន្តរជាតិ និងស្ថានីយ៍អ្នកដំណើរមកដល់អន្តរជាតិ ៕