លោកអភិបាល៧មករាដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យការជួសជុលផ្លូវសំបុកមាន់ សង្កាត់បឹងព្រលឹត

ភ្នំពេញ ៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករាបានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យមើលនៅទីតាំងការដ្ឋាន ជួសជុលផ្លូវសំបុកមាន់ នៅផ្លូវលេខ១១៣ សង្កាត់បឹងព្រលិត ដើម្បីឲ្យមានសណ្ដាប់ធ្នាប់រៀបរយល្អល្អ និងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានឲ្យដឹងថាការចុះត្រួតពិនិត្យមើលការដ្ឋាន គឺដើម្បីមើលថាតើក្រុមហ៊ុនដេញថ្លៃវិនិយោគនៅក្នុងខណ្ឌ ការដ្ឋានអនុវត្តតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវដែរឬទេ។ និងណែនាំឲ្យម្ចាស់ក្រុមហ៊ុនម៉ៅការ គម្រោងធ្វើយ៉ាង កាត់បន្ថយឲ្យបានច្រើនបំផុតនៅផលប៉ះពាល់ ដល់ការប្រកបអាជីវកម្មរបស់ពលរដ្ឋ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១១៣នេះ៕

អត្ថបទដែលជាប់ទាក់ទង