ផ្ទុះការចាប់អារម្មណ៍! ជីដូនម្នាក់នៅខេត្តត្បូងឃ្មុំ បានយកកញ្ចប់កាហ្វេ ទុយោ និង សម្បក កញ្ចប់សម្ភារប្រើប្រាស់រួចមកច្នៃធ្វើជាត្រក (កន្ត្រក)

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម Tik Tok កំពុងផ្ទុះការចាប់អារម្មណ៍វីដេអូមួយដែលបានបង្ហាញពីសកម្មភាពរបស់ជីដូនមួយរូប បានយកកញ្ចប់កាហ្វេ ទុយោ និង សម្បក កញ្ចប់សម្ភារប្រើប្រាស់រួចមកច្នៃធ្វើជាត្រក (កន្ត្រក) នៅខេត្តត្បូងឃ្មុំ។

ក្នុងនោះ វីដេអូដែលត្រូវបានបង្ហោះឡើងដោយគណនី Tik Tok ឈ្មោះ Mr-Bon បានឱ្យដឹងថា ៖ «លោកយាយច្នៃសំរាមឱ្យក្លាយជារបស់មានតម្លៃ កញ្ចប់កាហ្វេ កញ្ចប់នំ និង ទុយោបឺត»។

តាមការរៀបរាប់ក្នុងវីដេអូខាងលើ ម្ចាស់គណនី Tik Tok បានសួរជីដូនចំណាយពេលប៉ុន្មានក្នុងការធ្វើត្រក (កន្ត្រក) ពីកញ្ចប់កាហ្វេនោះ ដូនក៏បានឆ្លើយតបថា ៖ «កញ្ចប់កាហ្វេចំណាយពេលយូរជាងយកទុយោមកធ្វើ»។

ក្រោយឃើញវីដេអូនោះហើយ អ្នកណាប្រើប្រាស់បណ្តាញសង្គម Tik Tok ជាច្រើនក៏បានចាប់អារម្មណ៍ និង​ សរសើរដល់ជីដូន ព្រមទាំងចង់ទិញត្រក (កន្ត្រក) ពីដូនទៀតផង៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ​​៖

Screenshot

Screenshot
Screenshot
Screenshot

Screenshot
អត្ថបទដែលជាប់ទាក់ទង