ចូលចិត្តប្រើខ្លាញ់ជ្រូកធ្វើម្ហូបពេក សឹងមួយគ្រួសារសូម្បីកូនអាយុ ១០ ឆ្នាំ បានកើតជំងឺស្ទះសរសៃឈាមខួរក្បាល

សារព័ត៌មាន Ettoday បានរាយការណ៍ពីករណីរបស់គ្រួសារមួយ ដែលចូលចិត្តប្រើខ្លាញ់ជ្រូកដើម្បីធ្វើម្ហូបជាប្រចាំ រហូតដល់សមាជិកទាំងអស់កើតជំងឺស្ទះសរសៃឈាមខួរក្បាលសឹងតែគ្រប់គ្នា។

តាមព័ត៌មានបានឱ្យដឹងថា គ្រួសារមួយនេះមានអាជីពជាអ្នកលក់សាច់ជ្រូក ដូច្នេះហើយតែងតែបរិភោគសាច់ជ្រូករាល់ថ្ងៃ លើសពីនេះទៅទៀតក៏បានច្នៃខ្លាញ់ជ្រូកយកមកធ្វើម្ហូបផងដែរ។ យ៉ាងណាមិញ ក្រោយមកគ្រួសារមួយនេះក៏បានទៅត្រួតពិនិត្យសុខភាពមើល ក៏ឃើញមានសមាជិក ២ ទៅ ៣ នាក់ បានកើតជំងឺស្ទះសរសៃឈាមខួរក្បាល ហើយសូម្បីតែក្មេងអាយុ ១០ ឆ្នាំក៏បានកើតដែរ ដែលមូលហេតុនោះគឺមកពីការប្រើប្រាស់ខ្លាញ់ជ្រូកធ្វើម្ហូបរាល់ថ្ងៃ។​​

យ៉ាងណាមិញ គ្រូពេទ្យបានឱ្យដឹងថា ខ្លាញ់ជ្រូកមានសារធាតុខ្លាញ់ឆ្អែតច្រើន ហើយបើសិនជាបរិភោគរាល់ថ្ងៃ នោះវានឹងធ្វើឱ្យរាងកាយនឹងទទួលបានកាឡូរី ព្រមទាំងសារធាតុខ្លាញ់ឆ្អែតច្រើនជាងអ្វីដែលសមស្រប ដែលយូរៗទៅវាបង្កទៅជាកូឡេស្តេរ៉ុលមិនល្អ ​​វាអាចប៉ះពាល់ដល់សុខភាពមនុស្ស ដោយប្រថុយនឹងជំងឺលើសឈាម និងជំងឺបេះដូង៕

ប្រភព៖ Khaosod

Screenshot

អត្ថបទដែលជាប់ទាក់ទង