ជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា តាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ ជំនាន់ទី ៣៥ ចំនួន ២០០ នាក់

ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤ បានជូនដំណឹងឱ្យបានដឹងថា គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា តាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ ជំនាន់ទី ៣៥ ចំនួន ២០០ នាក់។

ការបណ្តុះបណ្តាលមានរយៈពេល ២ ឆ្នាំ ចាប់ផ្តើមនៅក្នុងឆ្នាំ ២០២៤ នៅសាលាមធ្យមសិក្សាគរុកោសល្យ មត្តេយ្យមជ្ឈិម ដូចមានភ្ជាប់ក្នុងសេចក្តីជូនដំណឹង។

ចំពោះបេក្ខជនដែលបានដាក់ពាក្យសុំសិទ្ធិប្រឡងរួចហើយ សូមបេក្ខជនធ្វើការពិនិត្យ និង ផ្ទៀងផ្ទាត់ព័ត៌មាន តាមរយៈតំណភ្ជាប់ (link) https://go.gov.kh/era/mcskindergarten ឬ ស្តេន QR Code ចាប់ពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៤ រហូត ដល់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ១៧:០០ នាទីជាកំហិត៕

សម្រាប់ការបែងចែកប៉ុស្តិ៍ និង ព័ត៌មានលម្អិត មាននៅក្នុងលិខិតខាងក្រោម ៖

 

 

អត្ថបទដែលជាប់ទាក់ទង