គន្លឹះគួរអនុវត្តន៍ បើចង់រក្សាគីឡូខ្លួនឯងឲ្យនៅថេរ
ការរក្សាគីឡូឲ្យនៅថេរក៏ជាកិច្ចការពិបាកមួយដែរ បើសិនជាអ្នកខ្វះការតាំងចិត្តខ្ពស់ តែយ៉ាងណាមិញ ខាងក្រោមនេះគឺជាគន្លឹះជួយឲ្យអ្នករក្សាគីឡូឲ្យនៅថេរបានយ៉ាងមានប្រសិទ្ធភាព
យល់ដឹង៖ អ្នកខ្លះពិតជាចង់សម្រកគីឡូណាស់ ខំប្រឹងតមអាហារ ហាត់ប្រាណ កាត់បន្ថយផ្អែមហើយក៏សប្បាយចិត្តមែនទែន នៅពេលស្រកគីឡូបានដូចចិត្ត តែក្រោយមកក៏មកអង្គុយកើតទុក្ខវិញ ថាធ្វើយ៉ាងណាទើបអាចរក្សាគីឡូខ្លួនឯងឲ្យនៅថេរ មិនឡើងតែក៏មិនចុះ ព្រោះខ្លាចខ្លួនឯងវិលត្រឡប់ទៅមានសាច់ដូចមុន។
ការរក្សាគីឡូឲ្យនៅថេរក៏ជាកិច្ចការពិបាកមួយដែរ បើសិនជាអ្នកខ្វះការតាំងចិត្តខ្ពស់ តែយ៉ាងណាមិញ ខាងក្រោមនេះគឺជាគន្លឹះជួយឲ្យអ្នករក្សាគីឡូឲ្យនៅថេរបានយ៉ាងមានប្រសិទ្ធភាព៖
១. ញ៉ាំអាហារម្ដងតិចៗបានហើយ
ជារៀងរាល់ថ្ងៃ អ្នកធ្លាប់ទទួលទានអាហារបីដងក្នុងមួយថ្ងៃ តែអ្នកអាចសាកល្បងទទួលទានអាហារប្រាំដងក្នុងមួយថ្ងៃតែមួយដងៗ គឺញ៉ាំក្នុងបរិមាណតិចៗគ្រាន់តែជួយឲ្យអ្នកបំបាត់ភាពឃ្លាន។ ការធ្វើបែបនេះអាចជួយឲ្យប្រព័ន្ធរំលាយអាហារដើរបានស្រួល និងថែរក្សាគីឡូរបស់អ្នក។
២. ឈប់ញ៉ាំភ្លាមនៅពេលអ្នកមានអារម្មណ៍ថាឆ្អែតតឹងពោះ
អ្នកមិនចាំបាច់ខំបង្ហើយអាហារទាំងអស់ក្នុងចាននោះឡើយ គឺបើសិនជាឆ្អែតហើយ ត្រូវឈប់ញ៉ាំភ្លាម។
៣.ញ៉ាំអាហារសម្រន់សម្បូរជីជាតិ
បើសិនអ្នកនៅតែឃ្លាន អាចសាកល្បងញ៉ាំអាហារសម្រន់ដែលមានកាឡូរីទាបតែជួយឲ្យអ្នកឆ្អែត និងសម្បូរជីជាតិដូចជាផ្លែឈើ ទឹកដោះគោជូរគ្មានជាតិខ្លាញ់ជាដើម។
៤. ផឹកទឹកឲ្យបានគ្រប់គ្រាន់
ការរក្សាជាតិទឹកក្នុងខ្លួនឲ្យបានគ្រប់គ្រាន់ ពិតជាសំខាន់ណាស់សម្រាប់ការថែរក្សាគីឡូរបស់អ្នក ដូច្នេះផឹកទឹកឲ្យបានគ្រប់គ្រាន់ ដែលវាក៏អាចជួយឲ្យអ្នកអាចបំបាត់ភាពឃ្លានផងដែរ។
៥. គេងឲ្យបានគ្រប់គ្រាន់
ការគេងក៏សំខាន់និងរួមចំណែក ជួយដល់ការថែរក្សាគីឡូរបស់អ្នកផងដែរ ដូច្នេះត្រូវចូលគេងនិងភ្ញាក់ឲ្យបានទៀងពេលវេលា និងគេងឲ្យបានគ្រប់៨ម៉ោង ៕
ប្រភព៖ medicinenet