Rick Kh គោប្រាក់ បានបង្ហោះសារហួសចិត្តមួយទាក់ទិនទៅនឹងករណីស្ត្រីថៃដែលវាយអុកឡុងហាងទំនើបនៅចិនតៃវ៉ាន់ ហើយត្រូវបានសារព័ត៌មានថៃមិនទួលស្គាល់ថាជាជនជាតិខ្លួន
នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤ នេះ អ្នកផលិតមាតិកាល្បីនៅកម្ពុជា Rick Kh គោប្រាក់ បានបង្ហោះសារហួសចិត្តមួយទាក់ទិនទៅនឹងករណីស្ត្រីថៃដែលវាយអុកឡុងហាងទំនើបនៅចិនតៃវ៉ាន់ ហើយត្រូវបានសារព័ត៌មានថៃមិនទួលស្គាល់ថាជាជនជាតិខ្លួន ព្រមទាំងលាបពណ៌ថាជាជនជាតិខ្មែរ។
លោក Rick Kh បានបង្ហោះសារឱ្យដឹងដូច្នេះថា ៖ «ហួសហេតុ ទូរទស្សន៍ថៃនៅតែមិនទទួលស្គាល់ថានារីដែលវាយហាងទំនើបនៅប្រទេសចិនថាជាជនជាតិថៃ បែរចោទថានាងជាជនជាតិខ្មែរតែបន្លំនិយាយថៃ ដល់ពេលអ៊ីចឹងពេកទៅបរទេសគេសើចវិញតើ។ កាសែតបរទេសតៃវ៉ាន់/ចិនចុះព្រាតថាថៃហើយនៅមិនទទួលស្គាល់កំហុសជនជាតិខ្លួនឯង ហួសចិត្តត្រង់ចោទដាក់ខ្មែរអត់ដឹងអីនឹងតើ អត់កែសោះ»។
សូមរំឭកផងដែរថា កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ មានគណនីមួយមានឈ្មោះ 風暴士兵 Taiwan only បានបង្ហោះវីដេអូមួយបង្ហាញឱ្យឃើញពីសកម្មភាពនារីម្នាក់ បានចូលទៅអុកឡុកនៅហាងទំនិញក្នុងផ្សារទំនើបមួយកន្លែងនៅចិនតៃវ៉ាន់ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងលើបណ្ដាញសង្គម ភ្ជាប់ជាមួយសារថា ៖ «នៅអគារតៃប៉ិ ១០១ សង្ស័យជនបរទេសឆ្កួត បន្ទាប់ពីសម្រុកចូលហាងមួយ…»។
តាមរយៈវីដេអូ បានបង្ហាញឱ្យឃើញពីសកម្មភាពនារីម្នាក់ស្លៀករ៉ូបខ្លីពណ៌ផ្កាឈូក បានចូលអុកឡុកហាងក្នុងផ្សារទំនើបមួយកន្លែងនាទីក្រុងតៃប៉ិ ដោយបានរត់ចុះរត់ឡើងធ្វើកាយវិការប្លែកៗ បោកប្រាស់របស់របរ និង ឡាំប៉ាស្រែកមួយទំហឹងនៅក្នុងហាងលក់កាបូបស្បែកជើងមួយកន្លែង ដែលបុគ្គលិកក៏ព្យាយាមហាមឃាត់ តែនាងក៏ស្រែកដាក់ឱ្យគេវិញទាំងកំរោល ហើយធ្វើឱ្យមហាជនដែលនៅម្តុំនោះនាំគ្នាភ្ញាក់ផ្អើលជាមួយនឹងទង្វើរបស់នាងជាខ្លាំង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖