តារាចម្រៀង ករុណា ពេជ្រ បានបង្ហោះសារប្រាប់ពីដំណឹងដ៏ព្រឺឆ្អឹងខ្នងមួយនៅលើគណនីហ្វេសប៊ុក អំឡុងពេលដែលលោកជិះយន្តហោះពីក្រៅប្រទេស ត្រលប់មកស្រុកខ្មែរវិញ
ថ្មីៗនេះ តារាចម្រៀង ករុណា ពេជ្រ បានបង្ហោះសារប្រាប់ពីដំណឹងដ៏ព្រឺឆ្អឹងខ្នងមួយនៅលើគណនីហ្វេសប៊ុក អំឡុងពេលដែលលោកជិះយន្តហោះពីក្រៅប្រទេស ត្រលប់មកស្រុកខ្មែរវិញ ស្រាប់តែជួបព្យុះធំ ធ្វើឱ្យយន្តហោះមិនអាចចុះចតតាមពេលវេលាកំណត់បាន។
ករុណ ពេជ្រ បានធ្វើដំណើរពីសហរដ្ឋអាមេរិក ហើយបន្តជើងហោះហើរពីទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម ដើម្បីត្រលប់មកប្រទេសកម្ពុជាវិញ ខណៈការហោះហើរបានមកដល់ខ្មែរហើយ ត្រៀមនឹងចុះចតជិតដល់ដីទៅហើយ បែរជាជួបព្យុះធំកាលពីល្ងាចថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៤ នេះ បណ្ដាលឱ្យយន្តហោះ ស្ទុះហោះឡើងទៅលើមេឃវិញរយៈពេល ៣ ម៉ោង ទើបចុះចតបាន។
តារាចម្រៀង ករុណា ពេជ្រ បានបង្ហោះសារទាំងអារម្មណ៍នៅភ័យបុកពោះនៅឡើយថា ៖ «ស្គាល់រសជាតិហើយ ព្យុះ យន្តហោះរៀបចុះដល់ដីហើយ ស្ទុះវឹងឡើងលើវិញ ថែមឱ្យជិះ បី ម៉ោង free ដោយឥតគិតថ្លៃ… »។ តាមការបញ្ជាក់ពីតារាចម្រៀងរូបនេះបានឱ្យដឹងទៀតថា យន្តហោះដែលលោកជិះនេះ ត្រូវចុះចតនៅម៉ោង ៤:៣៥ នាទីល្ងាច តែត្រូវហោះឡើងលើវិញដល់ម៉ោង ៧:៣០ នាទីយប់ ទើបអាចចុះចតបាន តែទោះជាយ៉ាងណា ចុងក្រោយយន្តហោះបានធ្វើការចុះចត ប្រកបដោយសុវត្ថិភាព៕