ស្ត្រីម្នាក់ បានមកឈរយំនៅលើស្ពានជ្រោយចង្វារ សង្ស័យប្រុងលោតទឹកសម្លាប់ខ្លួន តែនាងពុំដាច់ចិត្ត

ភ្នំពេញ ៖ ហេតុការណ៍នេះ កើតឡើងកាលពី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅលើស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ស្ត្រីម្នាក់ទំនងជាមានវិបត្តិអ្វីមួយ បានមកឈរយំនៅលើស្ពានជ្រោយចង្វារថ្មី សង្ស័យប្រុងលោតទឹកសម្លាប់ខ្លួន តែនាងពុំដាច់ចិត្ត ហើយត្រូវប្រជាពលរដ្ឋនិងនគរបាលបានចុះឃាត់សួរ និងនាំមកទៅគោលដៅរង្វង់មូលកួចកាណុង ដើម្បីអប់រំ ។ នារីរូបនេះ មានអាយុជាង៣០ឆ្នាំ ពុំបាននិយាយស្តីនិងប្រាប់អោយស្គាល់អត្តសញ្ញាណនោះឡើយ។

នៅមុនពេលកើតហេតុ គេឃើញនារីរូបនេះ ធ្វើដំណើរឡើងស្ពានមិត្តភាពកម្ពុជា-ចិនពីទិសខាងកើត មកឈប់នៅលើស្ពានហើយឈរយំ ទំនងជាមានវិបត្តិអ្វីមួយប៉ងមកលោតទឹកសម្លាប់ខ្លួនតែនាងពុំដាច់ចិត្ត។ ខណៈពេលអ្នកដំណើរឃើញ ក៏បានរាយការណ៍ទៅនគរបាលចរាចរណ៍ប្រចាំនៅគោលដៅកួចកាណុង ចុះទៅសួរនាំនិងឃាត់នាំយកទៅគោលដៅ ។

សមត្ថកិច្ចសួរនាំនារីរូបនេះ ពុំបាននិយាយស្តីអ្វីឡើយ ។ បន្ទាប់ពីនាំមកគោលបានមិនបានប៉ុន្មានផង នាងក៏បានធ្វើដំណើរចាកចេញបាត់ទៅ ៕

អត្ថបទដែលជាប់ទាក់ទង