ភ្លៀងធ្លាក់ខ្លាំងរហូតបាក់រលំដំបូលច្រកចូលនៅព្រលានយន្តហោះប្រទេសឥណ្ឌា ស្លា./-ប់របួសមនុស្សច្រើននាក់
យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងប្រមាណ ៨ នាក់ផ្សេងទៀតបានរងរបួស ក្រោយដំបូលមួយផ្នែកនៃច្រកមួយក្នុងព្រលានយន្តហោះក្រុង Delhi បានបាក់រលំចុះមកក្រោម ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេក ជាហេតុធ្វើឱ្យជើងហោះហើរក្នុងស្រុកមួយចំនួនត្រូវបានលុបចោល នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ នេះ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បាក់រលំដំបូលនេះដែរ កើតមានឡើងនៅព្រលានយន្តហោះអន្តរជាតិ Indira Gandhi International Airport នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា (ពេលវេលាក្នុងតំបន់) ដោយភ្លាមៗ ខាងអាជ្ញាធរ បានធ្វើការជម្លៀសអ្នកដំណើរចេញពីច្រកទី ១ និងលុបចោលជើងហោះហើរមួយចំនួនរហូតដល់ម៉ោង ២ រសៀលថ្ងៃដដែលនេះ។
ក្រៅពីមានអ្នកស្លាប់ និងរបួស ហេតុការណ៍រលំដំបូលនេះដែរ ក៏បានធ្វើឱ្យរថយន្តមួយចំនួននៅកន្លែងដាក់ និងទទួលអ្នកដំណើរ រងការខូចខាតផងដែរ៕