និមន្តបិណ្ឌបាតជើងផ្ទាល់ដីក្រោមកំដៅថ្ងៃ គុណម្ចាស់មួយអង្គនៅពោធិ៍សាត់ ក្រោយឱ្យពររួចស្រាប់តែដួលសន្លប់(វីដេអូ)

មានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីគណនីហ្វេសប៊ុកមួយឈ្មោះ Sa Reth បានបង្ហោះវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅមុខផ្ទះ បង្ហាញពីសកម្មភាពព្រះសង្ឃមួយព្រះអង្គ និង កូនសិស្សម្នាក់ បាននិមន្តបិណ្ឌបាត បានដួលសន្លប់បាត់ស្មារតី បន្ទាប់ពីសូត្រធម៌ឱ្យពរញោមចប់។

រឿងរ៉ាវនេះបានកើតឡើងនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ ដោយព្រះសង្ឃ និង កូនសិស្ស បាននិមន្តបិណ្ឌបាតដូចសព្វមួយដង ដោយឡែកនៅថ្ងៃកើតហេតុ ទំនងជាមេឃក្ដៅខ្លាំងពេក ធ្វើឱ្យព្រះអង្គខ្យល់គ ដួលសន្លប់ទៅនឹងដី បន្ទាប់ពីឱ្យពរញោមដែលបានដាក់បាតរួច ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ញាតិញោមនៅក្បែរៗនោះ ហើយនាំគ្នាមកជួយយកអាសាម្នាក់បន្តិចៗ រហូតបញ្ជូនព្រះអង្គទៅកាន់មន្ទីរពេទ្យ។

បើតាមការបញ្ជាក់ពីសំណាក់អ្នករស់នៅក្បែរៗនោះបានឱ្យដឹងថា ព្រះសង្ឃខាងលើ បានគង់នៅវត្តក្រសាំងព្នៅ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយបន្ទាប់ពីទទួលបានការព្យាបាលពីគ្រូពេទ្យ ព្រះអង្គក៏បានធូរស្រាល និង ត្រូវគ្រូពេទ្យអនុញ្ញាតឱ្យត្រលប់ទៅសម្រាកនៅកុដិវិញហើយ។ សូមទស្សនាវីដេអូខាងក្រោម ៖


អត្ថបទដែលជាប់ទាក់ទង