សមត្ថកិច្ចសម្រុកចូលខុនដូ (វ៉ាវ ណាវ)(WOW NOW) សង្ស័យថា ជាប់ពាក់ព័ន្ធនឹងការថតរឿងអាសអាភាស
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកំពុងសម្រុកចូលខុនដូ (វ៉ាវ ណាវ)(WOW NOW) ករណីថតរឿងកូនជ្រូក 18+ ដើម្បីបំបែកជំរំជនបរទេស ជួញដូរផ្លូវភេទ និងថតរឿងអាសអាភាស នៅជាន់ទី ០៩
យប់ ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ តែបណ្ដោយផ្លូវ ៣១០ សង្កាត់បឹងកេងកងទី ០២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចុះឡោមព័ទ្ធអគារ១កន្លែង ដោយសង្ស័យពាក់ព័ន្ធការថតរឿងអាសអាភាស… ក្នុងបន្ទប់ជាន់ទី៩ ហើយវីដេអូត្រូវបានបែកធ្លាយប៉ុន្មានថ្ងៃនេះ កន្លងមកនេះ នៅបណ្តាញសង្គម Telegram ទីតាំងនេះ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ខណៈនេះ មន្ត្រីសមត្ថកិច្ចខាងផ្នែកជំនាញ កំពុងចុះបង្ក្រាបនិងធ្វើការឃាត់ខ្លួនជនបរទេសទាំងនោះ ដើម្បីអនុវត្តតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ៕