តារាចម្រៀងស្រី ទេព បូព្រឹក្ស បានទាញយកចំណាប់អារម្មណ៍ ជាមួយនឹងស្ទាយ៍ដ៏ស្រស់ស្អាត​ ពេលទៅបារាំង

កម្សាន្ត៖ បើនិយាយពីការតុបតែងខ្លួនវិញ សម្រាប់តារាចម្រៀងស្រី ទេព បូព្រឹក្ស តែងតែបានទាញយកចំណាប់អារម្មណ៍ជាមួយនឹងការបង្ហាញពីស្ទាយ៍ថ្មីស្អាតប្លែកភ្នែក មិនថាក្នុងពេលចេញទៅកម្សាន្ត ឬចូលរួមកម្មវិធីផ្សេងៗ។

ដោយឡែក កាលពីថ្មីៗនេះវិញ តារាចម្រៀងស្រីរូបនេះ បានធ្វើឲ្យហ្វេនយកចិត្តទុកដាក់ ជាមួយស្ទាយ៍ថ្មី ក្នុងឈុតរ៉ូបពណ៌ដ៏ទាក់ទាញ ដែលបានច្នៃម៉ូតយ៉ាងប្រណីត ពេលទៅកម្សាន្តនៅប្រទេសបារាំង។

មិនត្រឹមតែប៉ុណ្ណោះ ការបង្ហាញខ្លួនលើកនេះ រូបនាងថែមទាំងទទួលបានការសរសើរជាច្រើន ពីអ្នកគាំទ្រ ទៅលើភាពស្រស់ស្អាតលេចធ្លោ ទាំងសម្រស់និងរូបរាង នៅក្នុងស្ទាយ៍ដ៏ទាន់សម័យមួយនេះ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

អត្ថបទដែលជាប់ទាក់ទង