អាចារ្យម្នាក់នៅប្រទេស Zambia បានស្លាប់ ក្រោយត្រូវក្រុមអ្នកដើរតាមលោកកប់ក្នុងដីទាំងរស់ ព្រោះជឿថាអាចរស់ឡើងវិញដូចព្រះយេស៊ូ
អាចារ្យម្នាក់នៅប្រទេស Zambia បានស្លាប់ ក្រោយត្រូវក្រុមអ្នកដើរតាមលោកកប់ក្នុងដីទាំងរស់ ព្រោះជឿថាអាចរស់ឡើងវិញដូចព្រះយេស៊ូ។ តាមសារព័ត៌មានរបស់ប្រទេសកេនយ៉ា Mwakilishi បានឱ្យដឹងថា អាចារ្យម្នាក់ឈ្មោះ James Sakala ប្រចាំព្រះវិហារ Zion នៅក្រុង Chidiza មុនអស់ជីវិត បាននិយាយប្រាប់អ្នកគោរពសាសនាជាមួយលោកថា លោកនឹងរស់រានឡើងវិញ ក្រោយកប់រយៈពេល ៣ ថ្ងៃ ដូចដែលព្រះយេស៊ូអ៊ីចឹង។
ក្រោយមក សមាជិកក្រុមកាន់សាសនារបស់លោកចំនួន ៣ នាក់ បានធ្វើសកម្មភាពកប់លោកទាំងរស់ ទាំងដៃទាំងពីរបានចងខ្សែជាប់ថែមទៀតផង។ យ៉ាងណាមិញ រយៈពេល ៣ ថ្ងៃក្រោយតាមសន្យា អ្នកដើរតាមលោកក៏បានមកមើលវិញ ក៏ជីកផ្នូរ ហើយប្រទះឃើញលោកបានស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយហេតុការណ៍ ប៉ូលិសក៏បានឃាត់ខ្លួនបុរសម្នាក់ ដែលចូលរួមកប់អាចារ្យរូបនោះ ខណៈជនសង្ស័យ ២ រូបផ្សេងទៀតនៅមិនទាន់ចាប់បាននៅឡើយ៕
ប្រភព៖ 9GAG