ក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីឃាត-.កម្ម ប្រព្រឹត្តដោយជនល្មើ-សឈ្មោះ ស្រី ស៊ីណា”

ភ្នំពេញ៖ ថ្មីៗនេះ ក្រសួងយុត្តិធម៌ បានផ្ដល់សេចក្ដីជូនដំណឹង ស្ដីអំពីការរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ដីពី “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា” ដែលសន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០ នាទីរសៀល នៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

គួរបញ្ជាក់ផងដែរថា ករណីឃាតកម្មមួយនេះ ត្រូវបានមហាជនធ្វើការវែកញែកពេញបណ្ដាញសង្គម ដោយជជែកថា តុលាការខ្វះភាពយុត្តិធម៌ ត្រូវស្រាវជ្រាវឡើងវិញ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ ដែលបាត់បង់ជីវិត និង គ្រួសារនៃសព។

យ៉ាងណាមិញ ក្រសួងយុត្តិធម៌ក៏បានឆ្លើយតបទៅនឹងបញ្ហាវែកញែកមួយនេះ ដោយរៀបចំនូវការធ្វើសន្និសីទកាសែត បកស្រាយលម្អិតយ៉ាងណានោះ សូមរងចាំមើលទាំងអស់គ្នា៕

ប្រភព៖ ក្រសួងយុត្តិធម៌ ministry of justice

អត្ថបទដែលជាប់ទាក់ទង