តារាចម្រៀងរ៉េបដ៏ល្បីល្បាញ លោក G-Devit និង ទេព បូព្រឹក្ស បណ្ដើរគ្នានៅបារាំង ទៅដល់ណាស្វីតដល់ហ្នឹង

កម្សាន្ត៖​ កាលពីថ្មីៗនេះ តារាចម្រៀងរ៉េបដ៏ល្បីល្បាញ លោក G-Devit​ បានបង្ហើបប្រាប់អ្នកគាំទ្រឲ្យដឹងថា រូបលោកកំពុងតែធ្វើដំណើរទៅប្រទេសបារាំងតាមរយៈការបង្ហោះនៅលើហ្វេសប៊ុក។ យ៉ាងណាមិញ រូបលោកមិនបានទៅទីនោះម្នាក់នោះទេ ពិតណាស់ តារាចម្រៀងស្រី ទេព បូព្រឹក្ស ក៏ទៅជាមួយផងដែរ។

តាមរយៈរូបភាពដែលបង្ហោះថ្មីៗនេះ G-Devit និង ទេព បូព្រឹក្ស ហាក់ដូចជាទៅចូលរួមកម្មវិធី Fashion Show មួយ បើទោះបីជាពួកគេមិនទាន់ប្រាប់ក៏ដោយ ប៉ុន្ដែជាញឹកញាប់ តារាប្រុសស្រីមួយគូនេះ គឺទៅប្រទេសបារាំង ដើម្បីចូលរួមកម្មវិធីលំដាប់អន្ដរជាតិមិនខាន។

បង្វែរអារម្មណ៍មកលើដំណើរកម្សាន្ត អ្នកទាំងពីរនេះវិញ G-Devit និង ទេព បូព្រឹក្ស កំពុងតែផ្អែមល្ហែម ដូចជាទើបនឹងក្រែបទឹកឃ្មុំថ្មីថ្មោងអញ្ចឹងដែរ។ មិនតែប៉ុណ្នោះ បើក្រឡេកទៅមើលស្ដាយតែងខ្លួនវិញ គូស្នេហ៍មួយគូនេះ មិនដែលឲ្យចាញ់គ្នាឡើយ មើលតែពណ៌សក់គឺដឹងហើយថា ដូចគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង