មានប.ស.ស ហើយ ចង់ធ្វើឱ្យសមាជិកគ្រួសារ កាន់តែឯកសារ ៤ មុខនេះ និង បង់មួយខែ ១៥៦០០រៀល

បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅបានបញ្ជាក់ឱ្យបានដឹងថា ឥឡូវនេះអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់ ដូចជាប្តី ឬ ប្រពន្ធ និង កូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥៦០០ រៀលប៉ុណ្ណោះ ក្នុង ១ ខែ នោះលោកអ្នកនឹងទទួលបានការថែទាំសុខភាពពេញ ២៤ ម៉ោង លើ ២៤ ម៉ោង នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងប្រាក់ឧបត្ថម្ភផងដែរ។

ក្នុងនោះ ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖

+ សហព័ទ្ធ (ប្តី ឬប្រពន្ធ)

– សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍

– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

– សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ

– ត្រូវមានអាយុមិនលើសពី ៦០ឆ្នាំ

+ កូនក្នុងបន្ទុក

– សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត

– និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

– សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ

– ត្រូវមានអាយុក្រោម ១៨ ឆ្នាំ

សម្រាប់ព័ត៌មានបន្ថែម អាចអញ្ជើញទៅទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬ ទំនាក់ទំនងទៅកាន់លេខ ១២៨៦ ឬ ១២៩៧ ឬ តាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់បេឡាជាតិសន្តិសុខសង្គម៕

ប្រភព ៖ បេឡាជាតិសន្តិសុខសង្គម 

អត្ថបទដែលជាប់ទាក់ទង