ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត៖ កងកម្លាំងប្រដាប់អាវុធ ផ្លាស់ប្តូរផ្នត់គំនិតមើលរឿងគ្រឿងញៀនជាវត្ថុសប្បាយទៅជាខ្មាំង ត្រូវតែកម្ទេចចោល
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានស្នើដល់ប្រជាពលរដ្ឋទាំងអស់តែម្តង ជាពិសេសកងកម្លាំងប្រដាប់អាវុធ ផ្លាស់ប្តូរផ្នត់គំនិតមើលរឿងគ្រឿងញៀនជាវត្ថុសប្បាយ ទៅជាខ្មាំងវិញ! កាតព្វកិច្ចរបស់កងកម្លាំងប្រដាប់អាវុធត្រូវតែកម្ទេចខ្មាំងដាច់ខាតតែម្តង។ ក្នុងអាណត្តិទី៧នេះ បន្ថែមទៅនឹងអ្វីដែលយើងធ្វើកន្លងមកអាណត្តិទី៧នេះពាក់ព័ន្ធនឹងអភិក្រមទី៥ វះកាត់ មិនចង់ឲ្យមន្ត្រីរាជការណាទាំងស៊ីវិល ទាំងយោធា ជាពិសេសខាងអ្នកអនុវត្តច្បាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាគ្រឿងញៀននេះ៕