អបអរសាទរការដាក់បញ្ជូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គម្រប់ ១៦ ឆ្នាំ លោក សាយ ក៏បានរៀបចំកម្មវិធី Preah Vihear Temple Run 2024 ដើម្បីជាសក្ខីភាពជាថ្មីផងដែរ

នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ ប្រាសាទព្រះវិហារ ដែលត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺគម្រប់ ១៦ ឆ្នាំហើយ នេះបើគិតចាប់តាំងពីការដាក់បញ្ចូលកាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០០៨ កន្លងមក។

ងាកទៅកាន់តារាចម្រៀង Original Song លោក សាយ និង ជាស្ថាបនិកនៃកម្មវិធី «Run with Sai» ឯនោះវិញ កាលពីឆ្នាំ ២០២៣ កន្លងទៅ ពោលគឺខួបលើកទី ១៥ នៃការដាក់បញ្ជូលប្រាសាទព្រះវិហារ ចុះបញ្ជីបេតិកភណ្ឌពិភពលោក លោក សាយ បានរៀបចំកម្មវិធីនៃការរត់ម្តងរួចមកហើយ នៅឯប្រាសាទព្រះវិហារក្នុងកម្មវិធី Preah Vihear Temple Run។

យ៉ាងណាមិញ នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៤ ខាងមុខ ដែលជាថ្ងៃអបអរសាទរការដាក់បញ្ជូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គម្រប់ ១៦ ឆ្នាំ លោក សាយ ក៏បានរៀបចំកម្មវិធី Preah Vihear Temple Run 2024 ដើម្បីជាសក្ខីភាពជាថ្មីផងដែរ។

នៅក្នុងកម្មវិធី Preah Vihear Temple Run 2024 លោកនឹងរៀបចំកម្មវិធីរត់មានរយៈចម្ងាយដូចជា ៧០០ ម៉ែត្រ, ៧ គីឡូម៉ែត្រ, ២១ គីឡូម៉ែត្រ និង ៣០ គីឡូម៉ែត្រ ឡើងទៅកាន់ប្រាសាទព្រះវិហារ។ ម្យ៉ាងវិញទៀត ក្នុងឆ្នាំ លោក សាយ និង Sai Force បានសម្រិតសម្រាំងមេដាយ និង អាវយឺតយ៉ាងពិសេស សម្រាប់អ្នកបានចូលរួមចុះឈ្មោះរត់។ ក្នុងនោះ មេដាយត្រូវបានប្រគល់ជូនសម្រាប់អ្នក ដែលបានរត់រយៈចម្ងាយ ៧ គីឡូម៉ែត្រ, ២១ គីឡូម៉ែត្រ និង ៣០ គីឡូម៉ែត្រ។

គួរជម្រាបថា ការចុះឈ្មោះរត់ក្នុងកម្មវិធី Preah Vihear Temple Run 2024 ចាប់ផ្តើមចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៤ ខាងមុខ។ សូចចុចខាងក្រោមនេះចុះឈ្មោះរត់កម្មវិធី PREAH VIHEAR TEMPLE RUN 2024 ដើម្បីជាសក្ខីភាព៖

របៀបចុះឈ្មោះទី ១៖

របៀបចុះឈ្មោះទី ២៖

អត្ថបទដែលជាប់ទាក់ទង