អាហារដែលអ្នកមិនគួរញ៉ាំ នៅពេលយប់មុនចូលគេង

យើងម្នាក់ៗតែងតែចង់ឲ្យខ្លួនឯងគេងលក់ស្រួល ដាក់លក់ភ្លឹងៗ ហើយរបបអាហារគឺពិតជាសំខាន់ខ្លាំង ព្រោះប្រភេទអាហារខ្លះ អ្នកមិនគួរយកមកទទួលទានមុនគេងនោះឡើ

យល់ដឹង៖ ការទទួលទានដំណេក គឺជាសកម្មភាពមួយដ៏សំខាន់សម្រាប់មនុស្សរាល់រូប ព្រោះបើអ្នកគេងមិនស្កប់ស្កល់ឬមិនគ្រប់គ្រាន់ទេ នឹងអាចវិវត្តន៍ទៅជាជំងឺផ្សេងៗដែលប៉ះពាល់ ទាំងផ្លូវកាយនិងផ្លូវចិត្ត។

យ៉ាងណាមិញ យើងម្នាក់ៗតែងតែចង់ឲ្យខ្លួនឯងគេងលក់ស្រួល ដាក់លក់ភ្លឹងៗ ហើយរបបអាហារគឺពិតជាសំខាន់ខ្លាំង ព្រោះប្រភេទអាហារខ្លះ អ្នកមិនគួរយកមកទទួលទានមុនគេងនោះឡើយ៖

១. សូកូឡា

សូកូឡាអាចនឹងឆ្ងាញ់ខ្លាំង សម្រាប់មនុស្សខ្លះព្រោះវាមានជាតិផ្អែមលាយល្វីងតិចៗ ប៉ុន្តែបើសិនជាទទួលទានវាមុនដំណេក គឺពិតជាមិនល្អទេ គឺធ្វើឲ្យអ្នកពិបាកនឹងគេងលក់ ដោយសារមានជាតិកាហ្វេអ៊ីននៅក្នុងនោះ។ ភេសជ្ជៈផ្សេងទៀតដែលមានជាតិកាហ្វេអ៊ីនដូចជា តែ ឬកាហ្វេ ក៏មិនគួរផឹកមុនចូលគេង៦ម៉ោងនោះឡើយ។

២. ឈីស

ដុំឈីស អាចជាអាហារបែបលោកខាងលិច ដែកប្រជាជនកម្ពុជាខ្លាំងចូលចិត្តទទួលទាន ប៉ុន្តែមិនគួរទទួលទានពេលយប់ទេ ដោយសារមានជាតិ amino acid និង tyramine ខ្ពស់ អាចធ្វើឲ្យអ្នកស្វាងខ្លាំងតែម្ដង។

៣. អាហារមានជាតិហឹរ

អ្នកខ្លះចូលចិត្តញ៉ាំហឹរមិនថាពេលព្រឹក ថ្ងៃត្រង់ ឬល្ងាច។ បើសិនជាអាច អ្នកគួរតែកុំញ៉ាំអាហារហឹរនាពេលយប់ ដោយអាហារមានសារជាតិហឹរគឺពិបាកនឹងរំលាយអាហារ។

៤. ការ៉េម

ការ៉េម និងបង្អែមផ្សេងៗ មានជាតិស្ករខ្ពស់ណាស់ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ការគេង ដោយសារធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ មិនសូវល្អ​​​ដល់ការគេង។

៥. អាហារបំពងស្រួយៗ

អាហារបំពងស្រួយៗដែលមានជាតិប្រៃនោះ អាចនឹងធ្វើច្រាល់ជាតិទឹកក្នុងរាងកាយ អាចបណ្ដាលឲ្យអ្នកហត់នឿយ ដូច្នេះមិនគួរទទួលទានមុនដំណេកពីពីរទៅបីម៉ោង៕

ប្រភពbenenden

 

 

អត្ថបទដែលជាប់ទាក់ទង